24. ខែ​មិថុនា 2021

ជំ​នឿ​ភាន់​ច្រ​លំ​ និង​ការ​ពិត​ជុំ​វិញ​ម​ធ្យោ​បាយ​ដក​ចេញ (ចាក់​ទឹក​ក្រៅ​ពាង) | Health.D Cam

ខែ​កញ្ញា 7, 20201min3410
withdrawal-method

សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សុខភាព​របស់​មនុស្ស​យើង​។ យ៉ាងណា​ម៉ិញ​ យើង​តែង​សង្កេតឃើញថា​បញ្ហា​សុខភាព​នេះ​មិន​ត្រូវបាន​លើក​យកមក​ជជែក​ដោយ​បើកចំហរ ឬ​វែកញែក​ឲ្យ​បានច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភាន់​ច្រ​លំ និង​ការយល់​ខុស​មួយចំនួន​អំពី​បញ្ហា​នេះ​។ មធ្យោបាយ​ដកចេញ ឬ​ចាក់ទឹក​ក្រៅ​ពាង​គឺជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយពន្យារកំណើត​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​អនុវត្ត​ច្រើន ប៉ុន្តែ​មិនសូវ​បាន​ផល​នោះទេ​។ មាន​មនុស្ស​ជាច្រើន​យល់ថា​ការអនុវត្ត​មធ្យោបាយ​នេះ​នឹង​ពិតជា​អាចជួយ​ពួកគេ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន​។ដូច្នេះ​តើ​ការភាន់ច្រលំ និង​ការពិត​អំពី​មធ្យោបាយ​នេះ​ត្រូវបាន​បកស្រាយ​យ៉ាង​ដូ​ម្តេច​នោះ សូម​ស្វែងយល់​ពី​ការបញ្ជាក់​របស់​ស្ថាប័ន​ជំនាញ​ដូចតទៅ​៖

១.វិធីសាស្ត្រ​ប្រើប្រាស់​៖មនុស្ស​ភាគច្រើន​យល់​ច្រ​លំ​ថា​មានតែ​ទឹកកាម​ដែល​បញ្ចេញ​នៅពេល​ការរួម​ភេទ​ដល់​កម្រិត​កំពូល​តែប៉ុណ្ណោះ​ដែល​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។

​ការពិត​៖ ជាទូទៅមធ្យោបាយដកចេញ គឺ​ទឹកកាម​បុរស​ត្រូវបាន​បញ្ចេញ​មក​ក្រៅ​ខ្លួន​របស់​ស្ត្រី​នៅពេល​រួមភេទ​មែន ប៉ុន្តែ​មេជី​វិត​ឈ្មោល​របស់​បុរស​ដែលមាន​នៅក្នុង​បង្ហួរ​នោម​អាច​នឹង​ចូលទៅក្នុង​ខ្លួន​ស្ត្រី​នៅ​កំឡុង​ពេលដែល​រួមភេទ និង​មិនទាន់​ដល់​ចំនុចកំពូល​មក​ម្លេះ​។ មេជី​វិត​ឈ្មោល​អាចមាន​លទ្ធភាព​ក្នុងការ​ធ្វើដំណើរ​ចូលទៅក្នុង​ដៃ​ស្បូន​របស់​ស្ត្រី​យ៉ាង​ងាយស្រួល​នៅ​កំឡុងពេល​រួមភេទ​។ ដូច្នេះ​អ្នកជំនាញ​បាន​ណែរ​នាំ​ឲ្យ​មានការ​បន្ទោ​របង់ និង​ជូត​សំអាត​ផ្នែ​ង​ចុង​លិង្គ​របស់​បុរស​សិន​មុនពេល​ធ្វើការ​រួមភេទ​ដោយ​ប្រើ​មធ្យោបាយដកចេញ​នេះ​។​

២.ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​៖ អ្នក​ដែល​និយម​ប្រើប្រាស់​មធ្យោបាយ​ដកចេញ​នេះ ជឿថា​វា​អាចមាន​ប្រសិទ្ធិភាព​ក្នុងការ​ការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​។​

ការពិត​៖ ការអនុវត្ត​មធ្យោបាយនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មធ្យោបាយ​ដែលមាន​អត្រា​បរាជ័យ​ខ្ពស់​បើ​ធៀប​ទៅនឹង​មធ្យោបាយដទៃទៀត​។ មធ្យោបាយនេះ​មិន​ត្រូ​វ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ដោយ​អ្នកជំនាញ​នោះឡើយ​ដោយសារ​វា​ទាមទារ​ឲ្យ​អ្នកប្រើប្រាស់​មានការ​តាំង​ចិត្ត​ខ្ពស់ និង​អនុវត្តបាន​ត្រឹមត្រូវ​ក្នុងពេល​រួមភេទ​។ ក្នុង​នោះគេ​បាន​រកឃើញថា​២០​ភាគរយ​នៃ​ស្ត្រី​ដែល​ដៃគូរ​រួមភេទ​របស់គេ​អនុវត្ត​មធ្យោបាយរ​ដកចេញ​នេះ ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ដែលជា​អត្រា​ដ៏​ខ្ពស់​មួយ​។​

៣. ការឆ្លង​មេរោគ និង​ជំងឺ​៖ មនុស្ស​មួយចំនួន​យល់ថា​មធ្យោបាយ​ដកចេញ​អាចជួយ​ការពារ​ពួកគេ​ពី​ការឆ្លង​ជំងឺ​កាមរោគ​បាន​។​

ការពិត​៖មធ្យោបាយដកចេញ​មិនអាច​ការពារ​អ្នក​ពី​ការឆ្លង​ជំងឺ​កាមរោគ​បានទេ​។ការ​ដាច់​រលាត់​នៅពេល​រួមភេទឬ​ដំបៅ​នៅលើ​ប្រដាប់ភេទ​អាច​បង្ករ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កាមរោគ និង​ជំងឺឆ្លង​ជាច្រើន​ផ្សេងទៀត​។​

៤.ចំណង់​ផ្លូវភេទ និង​ភាព​សុខ​ស្រួល​នៃ​ការ​រួមភេទ​៖ មាន​ជំនឿ​ជាច្រើន​បានលើកឡើង​ថា​ ការអនុវត្ត​មធ្យោបាយ​ដកចេញ​នេះអាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ស្ត្រី​គ្មាន​ភាព​សុខ​ស្រួល​ពី​ការរួម​ភេទ​។​​​​ ហើយ​ចំពោះ​បុរស​វិញ​គេ​យល់ថា​អាច​នឹង​ខ្សោយ​(​អសមត្ថភាព​ផ្លូវភេទ​) ឬ​បាត់បង់​ចំណង់​ផ្លូវភេទ​ជាដើម​។​

ការពិត​៖វា​មិនមែនជា​ការពិត​ទេ​។ មធ្យោបាយ​ដកចេញ​មិន​ពាក់ព័ន្ធ​អ្វី​នឹង​ភាពស្រណុកសុខស្រួល​រប​ស់​ស្ត្រី​នោះឡើយ​។ មធ្យោបាយនេះ​គ្រាន់តែ​អាច​ការពារ​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ (​មិនសូវមាន​ប្រ​សិ​ទ្ទិ​ភាព​)​។ ដូចគ្នានេះដែរ គ្មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​បាន​បញ្ជាក់ថា​ការអនុវត្ត​មធ្យោបាយដកចេញ​នឹងធ្វើ​ឲ្យ​បុរស​អារ (​គ្មាន​កូន​) អសមត្ថភាព​ផ្លូវភេទ ឬ​ថយ​ចំណង់​ផ្លូវភេទ​នោះឡើយ​។​

​ដូច្នេះ​ មធ្យោបាយ​ដកចេញ​អាច​ការពារ​ស្ត្រី​មិន​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មានការ​តាំងចិត្ត​ខ្ពស់ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេល​រួមភេទ ព្រោះ​អត្រា​នៃ​ការបរាជ័យ​ខ្ពស់​ដែល​មិន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​អនុវត្ត​ឡើយ​។​

 

​អត្ថបទដោយ​Health.D Cam

ប្រភពឯកសារពិគ្រោះ International Plan Parenthood Federation (IPPF). 2018. “Myths and Facts about Withdrawal Method

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam