19. ខែ​មិថុនា 2021

ជំងឺ​គាំងបេះដូង និង​ហានិភ័យ​របស់​វា​ដែល​អ្នក​គួរស្វែងយល់​? | Health.D Cam

ខែ​ធ្នូ 6, 20201min28812
heart-attack

​ជំងឺ​គាំងបេះដូង​ជា​ប្រភេទ​ជំងឺ​ដែល​យើង​តែងតែ​ឃើញ​មាន​កើត​ឡើងជា​ញឹក​ញា​ប់ ជាពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​។ អ្វីដែល​អ្នក​ត្រូវធ្វើ​ គឺ​ស្វែងយល់​ពី​រោគសញ្ញា កត្តា​ហា​និ​ភ័យ និង​វិធី​បង្ការ​របស់​វា​។​

​អ្វី​ទៅជា​ជំងឺ​គាំងបេះដូង​?
​ជំងឺ​គាំងបេះដូង​កើតឡើង​នៅពេល​មាន​ការស្ទះ​នៅក្នុង​សរសៃឈាម​បេះដូង ដែល​ប៉ះពាល់​ដល់​លំហូរ​ឈាម​ដែល​នាំ​អុកស៊ីសែន​ទៅ​បេះដូង​។​
​ការ​គាំងបេះដូង​គឺជា​ការសង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​។ ស្ទះ ឬ​កាត់បន្ថយ​លំ​ហូរឈាម​ទៅកាន់​បេះដូង​ធ្វើឱ្យ​សាច់ដុំ​បេះដូង​ខូច​។ បើ​យោងតាម​គ្លីនិក Cleveland បាន​បញ្ចា​ក់ថា​៖ បើ​លំ​ហូរឈាម​មិន​ត្រូវបាន​ស្តារឡើងវិញ​យ៉ាង​ឆាប់រហ័ស​នោះទេ សាច់ដុំ​បេះដូង​នឹង​ចាប់ផ្តើម​ងាប់​។​

​សញ្ញា និង​រោគសញ្ញា​នៃ​ការ​គាំងបេះដូង​
​រោគសញ្ញា​នៃ​ការ​គាំងបេះដូង អាច​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ វា​អាច​ធ្ងន់ធ្ងរ​ប្រសិនបើ​អ្នក​មានការ​គាំងបេះដូង​ធ្ងន់ធ្ងរ ដែល​ក្នុងនោះ​កំណក​ឈាម​នឹងធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម​ទាំងមូល​ដែល​នាំទៅដល់​បេះដូង​របស់​អ្នក​។​

​រោគសញ្ញា​ទូទៅ​នៃ​ការ​គាំងបេះដូង​រួមមាន​៖
•​ ​ឈឺទ្រូង​
•​ ​ឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​ថ្គាម ឬ​ ក​
•​ ​ឈឺចាប់ ឬ​មិន​ស្រួល​នៅ​ដៃ ស្មា ឬ​ខ្នង​
•​ ​ការមិន​រំលាយ​អាហារ ឬ​មានបញ្ហាការ​ទំពារ​
•​ ​ដង្ហើម​ខ្លី​
•​ ​បែកញើស​ជាពិសេស ញើស​ត្រជាក់​
•​ ​ចង្អោរ ឬ​ក្អួត​
•​ ​ចង់​ក្អួត ឬ​វិលមុខ​
•​ ​ទន់ខ្សោយ​
•​ ​ថប់​បារម្ភ​
•​ ​ចង្វាក់បេះដូង​លោត​ញាប់ ឬ​លោត​ខុសធម្មតា​

​ការឈឺ​ទ្រូង​ភ្លាមៗ​គឺជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការ​គាំងបេះដូង ប៉ុន្តែ​មិនមែន​មនុស្ស​ទាំងអស់​សុទ្ធ​តែមាន​វា​ទេ​។ អ្នកខ្លះ​មាន​រោគសញ្ញា​ស្រាលៗ ដែល​កើតឡើង​បន្តិច​ម្តងៗ​។

​មូលហេតុ និង​កត្តា​ហានិភ័យ​នៃ​ការ​គាំងបេះដូង​
​មាន​កត្តា​ហានិភ័យ​ទូទៅ​ចំនួន​បី​នៃ​ជំងឺ​បេះដូង ​ដែល​អាចធ្វើឱ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គាំងបេះដូង​ដូចជា៖
•​ ​សម្ពាធ​ឈាម​ខ្ពស់​
•​ ​កូ​លេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ ឬ​ទ្រី​គ្លី​សេរី​ដ (Triglyceride)
•​ ​ជក់បារី​

​កត្តា​ផ្សេងទៀត​ដែល​បង្កើន​ហានិភ័យ​នៃ​ការកើត​ជំងឺ​គាំងបេះដូង​រួមមាន​៖
•​ ​ជា​បុរស​អាយុ ៤៥ ឆ្នាំ​ឡើងទៅ​
•​ ​ជា​ស្ត្រី​អាយុ ៥៥ ឆ្នាំ​ឡើងទៅ​
•​ ​ធាត់​
•​ ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​
•​ ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​បេះដូង​
•​ ​កង្វះ​សកម្មភាព​រាងកាយ​
•​ ​ស្ត្រេ​ស​
•​ ​ការប្រើ​ថ្នាំ​រំញោច (​រួមទាំង​មាន​សារធាតុ កូ​កា​អុីន និង​អំ​ហ្វេ​តា​មីន​)
•​ ​ជំងឺ​អូ​តូ​អ៊ុយ​មីន ដូចជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ជំងឺ​លុយ​ពីស (rheumatoid arthritis and lupus)

​វិធី​ការពារ​ការ​គាំងបេះដូង​
​អ្នក​អាច​ការពារ​ការ​គាំងបេះដូង​ដោយ​ការគ្រប់គ្រង​កត្តា​ហានិភ័យ​មួយចំនួន និង​ធ្វើការ​ជ្រើសរើស​របៀបរ​ស់​នៅ​ដែលមាន​សុខភាព​ល្អ​។ របៀប​រស់នៅ​ដែលមាន​សុខ​ភាពល្អ​ទាក់ទង​នឹង​ការមិន​ជក់បារី ការហាត់​ប្រាណ​ឱ្យបាន​គ្រប់គ្រាន់ និង​រៀបចំ​របប​អាហារ​ដែលមាន​ជីវជាតិ​ ដោយ​រួមបញ្ចូល​បន្លែ ផ្លែឈើ ជាតិ​សរសៃ ខ្លាញ់​ល្អ និង​ប្រភព​ប្រូ​តេ​អុី​ន​គ្មាន​ខ្លាញ់​។ អ្នក​គួរតែ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ហើយ​ព្យាយាម​កាត់បន្ថយ ឬ​គ្រប់គ្រង​ស្ត្រេ​ស​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

12 comments

  • dublaj

    ខែ​ធ្នូ 10, 2020 at 3:49 ល្ងាច

    Some genuinely nice and useful info on this web site, as well I think the design holds excellent features. Lauri Wallace Wesley

    Reply

    • Health D Cam

      ខែ​ធ្នូ 11, 2020 at 8:34 ព្រឹក

      Hi Dublaj, Thank you so much for your compliment. Hopefully this is helpful for you.

      Reply

  • emil kitcher

    ខែ​មករា 1, 2021 at 12:54 ព្រឹក

    I like a very useful article, I like our page and follow it

    Reply

  • nelida bonaccorsi

    ខែ​មករា 2, 2021 at 12:57 ព្រឹក

    I randomly stopped by your site but you are really successful

    Reply

  • valeria rannels

    ខែ​មករា 3, 2021 at 8:47 ព្រឹក

    It was very useful, I can say it was a useful article for me.

    Reply

  • staci bieber

    ខែ​មករា 6, 2021 at 5:18 ល្ងាច

    I like and follow your site, thanks

    Reply

  • randal bonifay

    ខែ​មករា 9, 2021 at 7:45 ល្ងាច

    Thanks again for the article. Really Cool.

    Reply

  • randal bonifay

    ខែ​មករា 18, 2021 at 7:39 ព្រឹក

    I am thinking of visiting your website again Thanks

    Reply

  • Leah

    ខែ​មករា 23, 2021 at 3:23 ល្ងាច

    I like and follow your site, thanks

    Reply

  • turkce

    ខែ​កុម្ភៈ 15, 2021 at 1:37 ល្ងាច

    Awesome write-up. I am a regular visitor of your web site and appreciate you taking the time to maintain the nice site. I will be a regular visitor for a really long time. Meris Sully Madi

    Reply

  • Lean belly 3x supplement side effects

    ខែ​មីនា 3, 2021 at 3:47 ល្ងាច

    Heya i am for the first time here. I found this board and I find It
    truly useful & it helped me out much. I hope
    to give something back and help others like you helped me.

    Regards! An abundance of information!

    Reliable tips Cheers!

    Kudos. I like it.
    How long do I have to use this product before I see
    results?
    Remember, it’s critical to give Lean Belly 3X an honest chance to
    work by taking it as recommended for at least 60 days.

    Like all Beyond 40 products, Lean Belly 3X is made with the highest quality ingredients,
    but no product will work miracles overnight.

    Also visit my page: Lean belly 3x supplement side effects

    Reply

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam