22. ខែ​មិថុនា 2021

ជម្ងឺ​​រលាក​​ថ្លើម​​ប្រភេទ​​សេ​ | Health.D Cam

ខែ​តុលា 23, 20201min480
33

១.​តើ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​ជា​អ្វី​?
​គឺជា​ជម្ងឺ​មួយ​ប្រភេទ​ដែល​បណ្តាលមកពី​ការឆ្លង​នៅ​វីរុស​ថ្លើម​ប្រភេទ​សេ ដែល​វីរុស​នេះ​ធ្វើ​ឲ្យ​មានការ​រលាក​ទៅលើ​កោសិកា​នៃ​ថ្លើម​។ ភាគច្រើន​នៃ​អ្នក​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​មិនមាន​ជា​រោគសញ្ញា​កួរ​ឲ្យ​កត់សម្គាល់​ណាមួយ​ដែល​អាចអោយ​អ្នក​ជម្ងឺ​ដឹងខ្លួន​នោះទេ តែ​អ្នក​ជម្ងឺ​អាច​ស្តែងចេញ​នូវ​រោគសញ្ញា​មួយចំនួន​បន្ទាប់ពី​បានកើត​ជម្ងឺ​នេះ​ជាច្រើន​ឆ្នាំ ដែល​រោគសញ្ញា​ទាំងនោះ​អាចជា​ផលវិបាក​នៃ​ការ​រលាក​ថ្លើម​រ៉ាំរ៉ៃ​។​

២. រោគសញ្ញា​នៃ​ជម្ងឺថ្លើម​ប្រភេទ​សេ​
​ភាគច្រើន​នៃ​អ្នក​ជម្ងឺ​ពុំមាន​ស្តែងចេញ​នូវ​រោគសញ្ញា​ជាក់លាក់​ណាមួយ​នោះទេ លុះត្រាតែ​ថ្លើម​របស់​អ្នក​ជម្ងឺ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ទើប​មានការ​ស្តែងចេញ​នូវ​ផលវិបាក និង​រោគសញ្ញា​មួយចំនួន​ដូចជា ល្ហិតល្ហៃ អស់កម្លាំង លឿង​ស្បែក ឬ​ភ្នែក ក្អួត​ឈាម ឬ​បត់ជើង​ឈាម ហើមជើង​និង​មាន​ទាច​ទឹកជា​ដើម​។​

៣.​មូលហេតុ​បង្ករ​ឲ្យ​មាន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ
​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​បណ្តាលមកពី​ការឆ្លង​វីរុស​ថ្លើម​ប្រភេទ​សេ ដែលជា​វីរុស​មួយ​ប្រភេទ​ឆ្លងតាម​រយៈ​ឈាម​ដែល​អាច​ឆ្លង​នៅពេល​មានការ​បញ្ចូល​ឈាម​ដែលមាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​សេ ការប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា ការចាក់​សាក់ ការព្យាបាល​ធ្មេញ​ដោយ​មិនបាន​រក្សារ​នូវ​អនាម័យ​បាន​ត្រឹមត្រូវ​។​ល​។​

៤.​ផលវិបាក​នៃ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​
​ក្នុងករណី​អ្នក​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ ជម្ងឺ​នេះ​អាច​ផ្តល់នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា​៖ បង្ករ​ជា​ជម្ងឺ​ក្រិន​ថ្លើម និង​ជម្ងឺមហារីក​ថ្លើម​ជាដើម​។​

៥.​ការធ្វើ​តេស​រក​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​
​មានតែ​ការធ្វើ​តេស​ឈាម​ទេ​ដែល​អាចអោយ​អ្នក​អាច​ដឹងថា​អ្នកមាន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​។​

៦.​ការព្យាបាល​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​
​ដោយមាន​ការរីកចម្រើន​ខ្លាំង​នៃ​វិស័យ​វេ​ជ្ច​សាស្ត្រ​បច្ចុប្បននេះ យើង​អាចធ្វើ​ការព្យាបាល​ជម្ងឺរ​លាក​ថ្លើម​ប្រភេទ​សេ​តាមរយៈ​ការប្រើប្រាស់​នូវ​ថ្នាំ​គ្រាប់​ប្រឆាំងនឹង​វីរុស​ថ្លើម​សេ ក្នុង​រយៈពេល​បី​ទៅ​ប្រាំ​មួយខែ​។ ប៉ុន្តែ​អ្នក​ជម្ងឺថ្លើម​ដែល​រលាក​ថ្លើម​រ៉ាំរ៉ៃ​មួយចំនួន​ដែលមាន​សភាព​ថ្លើម​រឹង (Advanced fibrosis) អ្នក​ជម្ងឺ​ត្រូវតែ​ធ្វើការ​ព្យាបាល​និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ជាប្រចាំ​ដើម្បី​បញ្ចៀស​ផលវិបាក​ដែល​អាច​នឹង​កើតមាន​ដូចជា​៖​ក្រិន​ថ្លើម ឬ​ជម្ងឺមហារីក​ថ្លើម​។​

អត្ថបទ​ដោយ​៖Health.D Cam
​រៀបរៀង​ដោយ​៖ វេជ្ជបណ្ឌិត អ៊ុំ សុខ​ឆាយ គ្រូពេទ្យ​ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៅ​
​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទី​ពហុ​ព្យាបាល អាយ ស៊ី យូ​
​ប្រភព​ឯកសារពិគ្រោះ​៖  Gastroconsa

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam