22. ខែ​មិថុនា 2021

ជម្ងឺ​ស្ទះ​សរ​សៃ​ឈាម​ខួរ​ក្បាល​ | Health.D Cam

ខែ​តុលា 15, 20201min1080
What-is-Stroke

តើអ្វីទៅជាជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល?

ជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល គឺជាជម្ងឺកាចសាហាវមួយ​ ដែលអាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់បាន។​​​ អង្គការសុខភាពពិភពលោក(WHO) បានឱ្យដឹងថា អត្រាប្រជាជនពិភពលោក ដែលស្លាប់ដោយសារជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke) មានរហូតដល់ទៅ១៥លាននាក់ក្នុងមួយឆ្នាំៗ រហូតមានប្រទេសខ្លះរកឃើញថាជម្ងឺStroke នេះជាឃាតកធំទី៣ដែលបានសម្លាប់ប្រជាជនរបស់ខ្លួន។

ជម្ងឺដាច់សរសៃឈាមខួរក្បាលកើតឡើង នៅពេលដែលការផ្គត់ផ្គង់ឈាមទៅខួរក្បាលបានផ្អាក​ ឬកាត់បន្ថយ។ នៅពេលបញ្ហានេះកើតឡើង ខួរក្បាលមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ឬសារធាតុចិញ្ចឹមដែលបានបណ្តាលឱ្យកោសិកាខួរក្បាលស្លាប់។​ ការព្យាបាលបន្ទាន់ជម្ងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺត្រូវទៅមន្ទីរពេទ្យដែលមាន ផ្នែកជំនាញឯកទេសឲ្យបានកាន់តែលឿន។

ដំណើរការនៃការព្យាបាល

ដំណើរការនៃការព្យាបាលជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាលគឺទាមទារនូវការស្គាល់ឲ្យបានឆាប់រហ័សពីរោគសញ្ញានៃជម្ងឺនេះពីអ្នកជម្ងឺផ្ទាល់ ឬពីអ្នកដែលនៅក្បែរគាត់។

សូមបញ្ជូនអ្នកជម្ងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុតក្នុងថេរៈវេលា៤ម៉ោងដំបូងក្នុងករណី នោះការព្យាបាលការស្ទះសរសៃឈាមខួរក្បាល​របស់អ្នកជម្ងឺនឹងជោគជ័យទៅតាមនោះដែរ។

គេចែកជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល​ជាបីប្រភេទ៖

១. ជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាលបណ្តោះអាសន្ន TIA (Transient Ischemic Attacks) ដែលអាចកើតមានក្នុងដំណាក់កាល​២៤​ម៉ោងដំបូង

២. ជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល​ (Ischemic Stroke) 85%

៣. ជម្ងឺដាច់សរសៃឈាមខួរក្បាលដោយហូរឈាម​​ (Hemorrhagic Stroke) 15%

ហេតុអ្វីបានជាកើតជំងឺ​ស្ទះសរសៃឈាមក្នុងខួរក្បាល?

មូលហេតុចំបងនៃជំងឺនេះបណ្តាលមកពី៖

១​ កូលេស្តេរ៉ូលកើនឡើងខ្ពស់

២ សំពាធសរសៃឈាមកើនឡើង

៣ ការដាច់ ឬស្ទះដោយសារកំណកឈាម

៤ ការក្រិនសរសៃឈាមពេលអាយុចាស់

៥ វិបត្តិជម្ងឺទឹកនោមផ្អែម

 អត្រាជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល

ជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល​មានសរុបប្រមាណជា ១៥​ ០០០ ០០០ នាក់ជារៀងរាល់ឆ្នាំ​ និងស្លាប់ដោយសារជម្ងឺនេះប្រមាណជា​ ៦ ០០០​ ០០០ ​នាក់ ព្រមទាំងពិការភាពដោយសារជម្ងឺនេះមាន៥​ ០០០ ០០០ នាក់។ ហើយជាង៨៥% នៃការស្លាប់ទាំងនេះកើតមាននៅក្នុងបណ្តាប្រទេស មានប្រាក់ចំណូលទាប និងមធ្យម។​

ជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាលនៅប្រទេសកម្ពុជា

ជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាលគឺជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា។ យ៉ាងហោចណាស់មានប្រជាជនចំនួន ១១​ ១៤៩ នាក់បានស្លាប់ដោយជម្ងឺនេះជារៀងរាល់ឆ្នាំ។

កត្តាប្រឈមដែលអាចកើតមានជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល

  • កត្តាអាយុចាស់​ លើសជាតិខ្លាញ់
  • ផឹកស្រា ជក់បារី
  • លើសឈាម
  • ជម្ងឺទឹកនោមផ្អែម
  • ជម្ងឺធាត់ ឡើងទម្ងន់
  • ញាំប្រៃ
  • ស្រ្តេស
  • ខ្វះលំហាត់ប្រាណ
  • អ្នកដែលមានជំងឺបេះដូង

រោគសញ្ញា

  • ពិបាកនិយាយភ្លាមៗ រឺនិយាយមិនបានច្បាស់
  • វៀចមុខភ្លាមៗ
  • ដើរមិនរួច ខ្សោយដៃ មួយចំហៀង
  • ឈឺក្បាលខ្លាំងភ្លាមៗ
  • ស្ពឹកដៃស្ពឹកជើង
  • ស្រវាំងភ្នែក

ការព្យាបាល

គ្រូពេទ្យ​នឹង​កំណត់​ពី​ជម្រើស​ព្យាបាល​ ដោយ​ផ្អែក​លើ​ប្រភេទតាម​ដំណាក់​កាល និង​កម្រិត​របស់​វាដោយ៖

១.ប្រើថ្នាំរំលាយកំណកឈាម

២. ការវះកាត់

៣. ការព្យាបាល​ដោយ​​ចលនា

 ការការពារ

  • សម្ពាធ​ឈាម​ឡើង​ខ្ពស់គឺ​ជា​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​មាន​ជម្ងឺ​នេះ។ ត្រូវ​ពិគ្រោះ​ជាមួយគ្រូពេទ្យពី​វិធី​រក្សា​សម្ពាធ​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​ខ្លាំង​ពេក។
  • ​គ្រប់​គ្រងការ​ផឹក​គ្រឿង​ស្រវឹង និង​​ប្រើ​ប្រាស់​ថ្នាំញៀន​ក៏​អាច​គ្រប់​គ្រង​កត្តា​គ្រោះ​ថ្នាក់នាំ​ឲ្យ​មាន​ជំងឺផងដែរ
  • ត្រូវផឹក​ស្រា​ក្នុង​កម្រិត​មធ្យម ហើយ​ត្រូវ​ចៀសវាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន គ្រប់​ប្រភេទ
  • ត្រូវហាត់ប្រាណជាប្រចាំ បរិភោគអាហារអោយបានត្រឹមត្រូវ​ មាន​បន្លែ ផ្លែឈើ
  • មិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្លាំង។

 

អត្ថបទដោយHealth. D Cam

រៀបរៀងដោយ៖ វេជ្ជ.ចាន់ តារា វេជ្ជបណ្ឌិតឯកទេសជម្ងឺឆ្លង និងជម្ងឺទូទៅនៅគ្លីនិក DR Medical

ប្រភពឯកសារពិគ្រោះ៖ World Health OrganizationWHO

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam