19. ខែ​មិថុនា 2021

ជ​ម្ងឺ​រលាក​អ​ញ្ចាញ​ធ្មេញ | Health.D Cam

ខែ​តុលា 1, 20202min1450
Gingivitis

ជម្ងឺ​រលាក​អញ្ចាញធ្មេញ គឺជា​ជម្ងឺ​មួយ​ដែល​កើត​ញឹក​ញ៉ាប់​បំផុត​បន្ទាប់ពី​ជម្ងឺ​ពុក​ធ្មេញ​។ ជម្ងឺ​នេះ​ធ្វើអោយ​អញ្ចាញ​យើង​មាន​សភាព​ក្រហម​ជុំវិញ​ក​ធ្មេញ និង​អាចមាន​ឈាម​ហូរ​តិចៗ​នៅពេល​ដុសធ្មេញ ឬ​មានការ​ប៉ះទង្គិច​ផ្សេងៗ​។​

១. មូលហេតុ​នៃ ជំងឺ​រលាក​អញ្ចាញធ្មេញ

  • មូលហេតុ​ធំចំបង​មួយ​គឺ​បណ្តាលមកពី​ពពួក​បាក់តេរី​ដែលមាន​នៅក្នុង​កំណកកំបោរ​ដែល​ព័ទ្ធជុំវិញ​ក​ធ្មេញ​ក្នុង​រយៈពេល​យូ​។​
  • មូលហេតុ​ផ្សេងទៀត​អាចមកពី​ការប៉ះទង្គិច ការ​ប៉ះ​សារធាតុ​គីមី ការដាក់​ធ្មេញ ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជាដើម​។​

២. មូលហេតុ​ផ្សេងៗ និង​ករណី​ងាយ​ប្រឈម​

  • ការផ្លាស់ប្តូរ​អរ​ម៉ូ​ន​៖ វា​អាច​កើតឡើង​ពេល​ពេញវ័យ ពេល​មក​រដូវ ពេល​ស្ត្រី​មាន​ផ្ទៃពោះ និង​ពេល​ស្ត្រី​អស់​រដូវ​ជាដើម​។
  • ​ជំងឺ​ផ្សេងៗ​ដូចជា​៖ អ្នក​ជំ​ងី​ទឹកនោមផ្អែម អ្នកជំងឺ​អេដស៍ អ្នកជំងឺ​មហារីក និង​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ផងដែរ​។​
  • ​ការប្រើប្រាស់​ថ្នាំ​រយៈពេល​យូរ​ដូចជា​៖ ការប្រើ​ថ្នាំ​ផ្សះ ថ្នាំ​Phenytoin ថ្នាំ​Anti-Angina
  • ​ការជក់បារី​៖ ជាទូទៅ​ការជក់បារី​ធ្វើអោយ​មានការ​តោង​ជាប់​នៃ​កំណកកំបោរ និង​ស្នឹម​ជាង​ធម្មតា​
  • ​កក្តា​អាយុ​៖ ពេល​ចូលដល់​វ័យចាស់​ធ្វើអោយ​ងាយ​រង​នូវ​ជម្ងឺ​នេះ​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
  • ​កង្វះ​ចំណីអាហារ​ដូចជា​៖ កង្វះ​វីតាមីន C

៣. រោគសញ្ញា​នៃ​ជម្ងឺ​រលាក​អញ្ចាញ​

  • ​មាន​រលាក​ក្រហម​លើ​អញ្ចាញធ្មេញ​
  • ​ឡើង​ហើមប៉ោង​លើ​អញ្ចាញធ្មេញ​
  • ​ងាយ​ឈាម​ពេល​ប៉ះទង្គិច​
  • ​មាន​ខ្ទុះ​នៅតាម​ជើងធ្មេញ​
  • ​មាន​ធំក្លិន​មាត់ និង​មានការ​ឈឺចាប់​

៤. ការព្យាបាល​ជម្ងឺ​រលាក​អញ្ចាញ​

​ការព្យាបាល​របស់​ជម្ងឺ​រលាក​អញ្ចាញធ្មេញ គឺ​ដាច់ខាត​យើង​ត្រូវ​ទៅ​ជួប​ពេទ្យធ្មេញ​ជំនាញ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើអោយ​យើង​មាន​ជម្ងឺ​មួយ​នេះ និង​ការព្យាបាល​អោយបាន​ត្រឺ​ម​ត្រូវ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​។ ជាធម្មតា​បើ​យើង​ទៅ​ជួប​ពេទ្យធ្មេញ​ទាន់ពេលវេលា នោះ​អញ្ចាញ​របស់​យើង​នឹង​ត្រលប់មក​សភាព​ដើម​វិញ​។​

៥. វិធីសាស្ត្រ​ជួយ​ការពារ​ការកើត​ជម្ងឺ​អញ្ចាញធ្មេញ​

  • ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ​
  • ដុស​សំអាត​ធ្មេញ​អោយបាន​ត្រឹមត្រូវ​យ៉ាងតិចណាស់​២​ដង​ក្នុង​១​ថ្ងៃ​
  • ប្រើ​ខ្សែ​អំបោស (Floss) ដើម្បី​សំអាត​កំណកកំបោរ ឬ​ចំណីអាហារ​ដែលជា​ប់​នៅ​ចន្លោះ​ធ្មេញ​
  • ប្រើ​ទឹក​ថ្នាំ​ខ្ព​ល់​មាត់​ជាប្រចាំ​
  • បរិភោគ​អាហារ​ជួយ​ដល់​សុខភាព​
  • ផឹកទឹក​អោយបាន​ច្រើន​ក្នុង​មួយថ្ងៃ​
  • ណាត់ជួប​ជាមួយ​ទន្ត​បណ្ឌិត​ពី​៤​ទៅ​៦​ខែម្តង​ដើម្បី​ពិនិត្យ និង​លាង​សម្អាត​នូវ​កំណកកំបោរ​តាម​ជើងធ្មេញ​ចេញ​។​

៦. ផលវិបាក​ប្រសិន​មិនបាន​ព្យាបាល​

​បើ​យើង​មិន​ទៅ​ជួប​ពេទ្យធ្មេញ​ទាន់ពេលវេលា​នោះទេ នោះ​វា​និង​វិ​វត្ត​ទៅជា​ជម្ងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ អាចធ្វើអោយ​អញ្ចាញ និង​ឆ្អឹង​ជុំវិញ​ធ្មេញ​របស់​យើង​ស្រក​ចុះ​ដែល​ធ្វើអោយ​ធ្មេញ  រង្គើ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam

​រៀបរៀង​ដោយ​៖ ទន្ត​បណ្ឌិត ទូច គួ​ង នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​បញ្ញា​វុធ

ប្រ​ភព​ឯក​សារ​ពិ​គ្រោះ MEDICAL NEWS TODAY

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam