24. ខែ​មិថុនា 2021

ចំ​នុច​ទូ​ទៅ​មួយ​ចំនួន ​ដែល​បញ្ជាក់​ថា​អ្នក​កំ​ពុង​មាន​ការ​ធ្លាក់​ចុះ​នៃ​អា​រម្មណ៍ | Health.D Cam

ខែ​តុលា 2, 20201min640
emotional-meltdown

លក្ខណៈពិសេស​នៃ​ការធ្លាក់ចុះ​នៃ​អារម្មណ៍​គឺជា​រឿង​ទូទៅ​ដែល​អាច​កើតមានឡើង​ចំពោះ​បុគ្គល​ម្នាក់ៗ​។ ប៉ុន្តែ​ស្ថានភាព​ជាក់លាក់​ណាមួយ​បាន​បង្កើន​លទ្ធភាព​នៃ​ការធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​អារម្មណ៍​ចំពោះ​មនុស្ស​ជាច្រើន​ដូចជា​៖

​តើ​អ្នកមាន​អារម្មណ៍​ថា​ហត់​ពេក​មែន​ទេ​?

​ការ​គេង​តិចពេក ជាពិសេស​នៅពេល​វា​កើតឡើង​ពីមួយ​យប់​ទៅមួយ​យប់​ទៀត នោះ​វា​អាចធ្វើអោយ​សមត្ថភាពរ​បស់​អ្នក​ចុះខ្សោយ​ក្នុងការ​គ្រប់គ្រង​អារម្មណ៍ ឈឺក្បាល វិលមុខ និង​ថយ​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្ត្រេ​ស​។​

​តើ​អ្នក​តែងតែ​ទុក​ឲ្យ​ខ្លួនឯង​ឃ្លាន​មែន​ទេ​?

​ទោះបីជា​អ្នក​ញ៉ាំ​អាហារ​ដែលមាន​កាឡូរី​គ្រប់គ្រាន់​ក៏ដោយ ជារួម​ការ​ញ៉ាំ​អាហារ​បន្ទាប់ពី​ឃ្លាន​យូរពេក​អាច​បណ្តាលឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ក​ម្រិ​ទាប​ដែល​បណ្តាលឱ្យ​ក​ខ្វះ​ការ​ផ្ចង់អារម្មណ៍ និង​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ស្ត្រេ​ស​។​

​តើ​អ្នករ៉ាប់រង​ការងារ​ច្រើនពេក​មែន​ទេ​?

​ការទទួលយក​ទំនួល​ខុសត្រូវ​ច្រើនពេក​ក្នុងពេល​តែមួយ ឬក៏​យល់ព្រម​ចូលរួម​សកម្មភាព​សង្គម​ច្រើនពេក​គឺជា​មូល​ហេតុដែល​អាចធ្វើអោយ​អារម្មណ៍​លើស​កំណត់​។​

​តើ​អ្នក​ស្ថិតនៅ​ដំណាក់កាល​នៃ​ការផ្លាស់​ប្តូរជីវិត​មែន​ទេ​?

​ការទទួលបាន ឬ​បាត់បង់​ការងារ​ការចាប់​ផ្តើម ឬ​បញ្ចប់​ទំនាក់ទំនង ការផ្លាស់ប្តូរ​ទីលំនៅ​ថ្មី ការរៀប​ការ ការ​មានកូន ការបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​ការផ្លាស់​ប្តូរជីវិត និង​រឿងរ៉ាវ​ធម្មតា​ជាច្រើន​ទៀត​ដែល​ធ្វើឱ្យ​អ្នក​ងាយ​ទទួលរង​នូវ​ការប៉ះទង្គិច​អារម្មណ៍​។​

​តើ​អ្នក​អនុញ្ញាតឱ្យ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​កាន់តែ​កើនឡើង​មែន​ទេ​?

​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​វា​កាន់តែ​សំខាន់​ដើម្បី​ដោះស្រាយ​ភាពខុសគ្នា​នៅពេល​វា​កើតឡើង​។ ការធ្វើឱ្យ​មានទំនាស់​កា​ន់​តែ​ច្រើនឡើងៗ នឹង​ធ្វើឱ្យ​អ្នកមាន​ភាព​តានតឹង​ច្រើនឡើង មិនមែន​ថយ​ជាង​មុន​ទេ​។​

​ប្រសិនបើ​អ្នក​កំពុងតែ​មានការ​ធ្លាក់ចុះ​នៃ​អារម្មណ៍ សូម​គិត​អំពី​មូលហេតុ​អ្វីដែល​នាំ​អ្នក​ទៅរក​អារម្មណ៍​នេះ ឬក៏​បំភ្លេច​បញ្ហា​នោះ​ចោល​។ បញ្ហា​ខ្លះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយស្រួល​ដូចជា​ត្រូវ​ប្រាកដថា​អ្នក​ញ៉ាំ​អាហារ​ទៀងពេល​។ ហើយ​បញ្ហា​ផ្សេងទៀត​អាច​នឹងត្រូវ​ការធ្វើ​កិ​ច្ចការ​ជាច្រើន​ដើម្បី​ដោះស្រាយ​វា ដូចជា​ព្យាយាម​រៀន​នូវ​ជំនាញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam