24. ខែ​មិថុនា 2021

ចេះតែ​រាក​ញឹកញាប់​មែន​ទេ​? មក​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​របស់​វា! | Health.D Cam

ខែ​តុលា 31, 20201min1230
diarrhea

​រាក គឺជា​ជំងឺ​ទូទៅ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ជួបប្រទះ​ជា​ញឹកញាប់។ វា​ត្រូវបាន​សម្គាល់​ដោយ​ការឆ្លងកាត់​លាមក​ទឹក និង​ដោយ​ការឈឺ​ពោះ ឬ​រមួល។​
​រាករូស ជាធម្មតា​វា​អាច​បាត់​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ប៉ុន្តែ​រាក​ធ្ងន់ធ្ងរ ឬ​រាំរ៉ៃ​ដែលមាន​រយៈពេល​រាប់​សប្តាហ៍ អាចជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ការយកចិត្តទុកដាក់​ក្នុងការ​ព្យាបាល។​

​រោគសញ្ញា​នៃ​ជំងឺរាក​
​រោគសញ្ញា​សំខាន់ និង​គួរឱ្យកត់សម្គាល់​បំផុត​នៃ​ជំងឺ​រាករូស គឺមាន​លាមក​ទឹក ដែល​កើតឡើងចាប់ពី៣​ដង​ក្នុង​មួយថ្ងៃ។ រាក ក៏​អាច​នាំឱ្យមាន​រោគសញ្ញា​ដូចខាងក្រោម ៖
•​ឈឺចាប់ ឬ​តឹង​ណែន​ក្នុង​ពោះ​
•​ទៅ​បន្ទប់ទឹក​ញឹកញាប់​
•​ចង្អោរ​
•​ការបាត់បង់​ការគ្រប់គ្រង​លើ​ចលនា​របស់​ពោះវៀន​

​ប្រសិនបើ​ជំងឺ​រាករូស​បណ្តាលមកពី​ការបង្ក​រោគ មនុស្ស​ក៏​អាច​ជួបប្រទះ​នូវ​សញ្ញា​មួយចំនួន​ផងដែរ៖
•​លាមក​ឈាម​
•​ក្អួតចង្អោរ​
•​ក្តៅខ្លួន និង​ញាក់​
•​ឈឺក្បាល និង​វិលមុខ​

​មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​ជំងឺរាក​
​រាក អាច​បណ្តាលមកពី​កត្តា​មួយចំនួន។ មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺរាក​គឺ៖

​ការបង្ក​រោគ៖ ការបង្ក​រោគ​បី​ប្រភេទ​ដែល​បណ្តាលឱ្យ​រាក​គឺ៖
១. ការបង្ក​រោគ​ដោយ​វីរុស​រួមទាំង​វីរុស norovirus និង rotavirus
២. ការបង្ក​រោគ​ដោយ​បាក់តេរី​ដែល​អាច​ចូលក្នុង​ខ្លួន​តាមរយៈ​អាហារ ឬ​ទឹក​កខ្វក់។ បាក់តេរី​ទូទៅ​ដែល​បណ្តាលឱ្យ​រាក​រួមមាន៖ Campylobacter, Escherichia coli (E.coli), Salmonella និង Shigella​។​
៣. ការឆ្លង​មេរោគ​ប៉ារ៉ាស៊ីត​ដែល​ចូលក្នុង​ខ្លួន​តាមរយៈ​អាហារ ឬ​ទឹក ហើយ​ចូលទៅក្នុង​បំពង់​រំលាយ​អាហារ។ ពពួក​ប៉ារ៉ាស៊ីត​បង្កឱ្យមាន​បាក់តេរី​រួមមាន៖Cryptosporidium, Entamoeba histolytica, និង Giardia lamblia។​

​ការធ្វើដំណើរ​ទេសចរ​៖ រាក​ប្រភេទ​នេះ បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ឬ​ទឹក​ដែលមាន​ផ្ទុក​ទៅដោយ​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត នៅពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ជាធម្មតា​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ ជំងឺ​រាករូស​របស់​អ្នកដំណើរ ជាធម្មតា មាន​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ពពួក​ប៉ារ៉ាស៊ីត​ខ្លះ​បណ្តាលឱ្យ​រាក​មាន​រយៈពេល​យូរ។​

​ផល​រំខាន​នៃ​ការប្រើ​ថ្នាំ​៖ ការប្រើ​ថ្នាំ​ជាច្រើន​អាច​បណ្តាលឱ្យ​រាក។ ប្រសិនបើ​អ្នក​ជឿជាក់ថា​ថ្នាំ​របស់​អ្នក គឺជា​មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​ជំងឺរាក សូម​ពិគ្រោះ​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក។ គាត់​អាច​ផ្លាស់ប្តូរ​កម្រិត​ថ្នាំ ឬ​ស្នើឱ្យ​អ្នក​ប្តូរ​ទៅប្រើ​ថ្នាំ​ផ្សេង។​

​អា​ឡែក​ហ្សី​អាហារ​៖ ពេលខ្លះ រាក​អាច​បណ្តាលមកពី​ប្រតិកម្ម​ទៅនឹង​អាហារ​មួយចំនួន​ដូចជា៖ ទឹកដោះគោ សណ្តែក ស៊ុត ឬ​អាហារ​សមុទ្រ។ ក្នុងករណី​ទាំងនេះ ជំងឺរាក​តែងតែមាន​លក្ខណៈ​រាំរ៉ៃ។ ការមិន​សុំា​ជាមួយ​សារធាតុ Lactose គឺជា​ស្ថានភាព​ទូទៅ​មួយ​ដែល​អាច​បណ្តាលឱ្យ​រាក និង​រោគសញ្ញា​ក្រពះ​ពោះវៀន​ផ្សេងទៀត បន្ទាប់ពី​អ្នក​ញាំអាហារ ឬ​ផឹកទឹក​ដែលមាន​ផ្ទុក​ទឹកដោះគោ ឬ​ផលិតផល​ធ្វើពីទឹកដោះគោ។

​ភាពមិនប្រក្រតី​នៃ​ការរំលាយ​អាហារ៖ រាក​អាចជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ។ ទាំងនេះ អាច​រាប់បញ្ចូល​ទាំង​រោគសញ្ញា​រលាក​ពោះវៀនធំ (IBS) ឬ​ជំងឺ​រលាក​ពោះវៀន​ដូចជា​ជំងឺ Crohn ជាដើម ។​

​ការបង្ការ​ជំងឺរាក​
​ដើម្បី​បង្ការ​ជំងឺរាក អ្នក​គួរ​អនុវត្ត​អនាម័យ​ដោយ​ការលាង​សម្អាត​ដៃ​ជាប្រចាំ មុនពេល​បរិភោគ​អាហារ និង​ក្រោយពេល​ចេញពី​បន្ទប់ទឹក។ មធ្យោបាយ​សំខាន់​មួយទៀត​ដើម្បី​បង្ការ​ជំងឺរាក​លើ​កុមារ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រាករូស ដែល​បណ្តាលឱ្យ​រាក​ធ្ងន់ធ្ងរ ដោយ​ភាគច្រើន​កើត​លើ​ទារក​និង​កូនក្មេង។ មជ្ឈមណ្ឌលបង្ការ​ជំងឺឆ្លង (CDC) បាន​ណែនាំ​ឱ្យ​ទារក​ទទួល​ថ្នាំ​បង្ការ​ជំងឺរាក​ប្រភេទ​នេះ​លើកដំបូង​នៅ​អាយុ​២​ខែ ។ ជុំ​ទី​ពីរ គួរ​ត្រូវបាន​ប្រើ​នៅ​អាយុ ៤​ខែ ហើយ​ទី​បី​បើ​ចាំបាច់​នៅ​អាយុ ៦​ខែ៕

 

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ Health.D Cam

ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam