24. ខែ​មិថុនា 2021

គន្លឹះ​៦​យ៉ាង​ដើម្បី​ប្រឆាំងនឹង​ភាព​ចាស់​ជាង​វ័យ​ | Health.D Cam

ខែ​តុលា 23, 20201min580
anti-aging-tips

១. លាង​សម្អាត​ជាមួយ​ទឹក​សម្អាត​ថ្នមៗ​
​ការលាង​សម្អាត​គឺមាន​សារៈសំខាន់​សម្រាប់​សម្អាត​ផលិតផល​ថែរក្សា​ស្បែក ឬ​គ្រឿងសំអាង​ណាមួយ​ដែល​អ្នក​បាន​លាប​ពេល​ថ្ងៃ ក៏ដូចជា​ប្រេង​ស្បែក​ធម្មជាតិ ការបំពុល និង​បាក់តេរី​ដែល​បាន​ជាប់​នៅលើ​ស្បែក​។ ម្យ៉ាងវិញទៀត វា​ក៏​ជួយ​ឲ្យ​ផលិតផល​ថែរក្សា​ស្បែក​របស់​អ្នក​អាច​ចូលក្នុង​ស្បែក និង​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព​!
​អ្នក​ប្រហែលជា​ចង់​ប្រើ​ផលិតផល​ដើម្បី​ការពារ​ស្បែក​របស់​អ្នក និង​រក្សា​វា​ឱ្យ​ធន់​នឹង​ការខ្វះ​សំណើម ព្រមទាំង​ការខូចខាត​ដទៃទៀត​។ ផលិតផល​លាង​សម្អាត​ដែលមាន​កម្រិត pH ខ្ពស់​ដូចជា​សាប៊ូ​ធម្មជាតិ​គឺ​មិនល្អ​ទេ ហើយ​វា​អាចធ្វើអោយ​ស្បែក​របស់​អ្នក​ងាយ​ទទួលរង​ការ​រលាក និង​ឆ្លង​ជម្ងឺ​ផ្សេងៗ​។
​គ្រឿងផ្សំ​មួយទៀត​ដែល​ត្រូវ​ចៀសវាង​គឺ​សូ​ដ្យូ​ម​ឡា​រី​ល​ស៊ុ​ល​ហ្វា​ត (sodium lauryl sulfate)​ព្រោះ​វា​មិនល្អ​ទេ​។ អ្នក​ក៏​មិនចាំបាច់​ទិញ​ផលិតផល​ដែល​ប្រណិត​ដោយ​ប្រើ​គ្រឿងផ្សំ​សកម្ម​នោះទេ​។ ផលិតផល​សម្អាត​មិន​ស្ថិតនៅលើ​ស្បែក​របស់​អ្នក​យូរ​ទេ​។ គ្រឿងផ្សំ​សកម្ម​ទាំងនោះ​មាន​ប្រយោជន៍​ច្រើនជាង​នៅ​នេះ​នៅពេល​បន្ទាប់ ដូចជា​ពេល​អ្នក​លាប​សេរ៉ូម​នៅលើ​ស្បែក​។​

២. ប្រើ​ផលិតផល​សម្អាត​បែប​ធម្មជាតិ ឬ​គីមី​
​នៅពេលដែល​វ័យ​អ្នក​ចាស់ ស្បែក​របស់​អ្នកនឹង​ថយចុះ​នូវ​ប្រភពដើម​ដែលមាន​លក្ខ​ណះ​ទ្រុឌទ្រោម​។ កោសិកា​ស្បែក​ដែល​ងាប់​មិនត្រូវ​បាន​ជំនួស​ដោយ​កោសិកា​ថ្មីៗ​យ៉ាង​ឆាប់រហ័ស​នោះទេ មានន័យថា​ស្បែក​របស់​អ្នក​ចាប់ផ្តើម​ស្រអាប់ និង​នឹង​ខូចខាត​។ ការប្រើ​ផលិតផល​សម្អាត គឺជា​វិធី​ដ៏​ល្អ​ដើម្បី​ជួយ​កម្ចាត់​កោសិកា​ដែល​ងាប់​ចេញពី​ស្បែក​របស់​អ្នក​។​

៣.​ប្រើ​ក្រដាស ជាជាង​លាប​ដោយ​ដៃ​ផ្ទាល់​ចំពោះ​សេរ៉ូម​ប្រឆាំង​ភាព​ចាស់​
​ជាទូទៅ សេរ៉ូម​ផ្ទុក​កំហាប់​គ្រឿងផ្សំ​សកម្ម​ខ្ពស់ជាង​ជាតិ​សំណើម​។ សមាសធាតុ​ប្រឆាំងនឹង​ភាព​ចាស់​ល្អ​បំផុត​ដែល​ត្រូវ​រកមើល​គឺ​ចំរាញ់​ពី​វីតាមីន​អា​ដែល​គេ​ស្គាល់​ថា​ជា​ប្រភពដើម​ដូចជា​៖(Retinol, Tretinoin និង tazarotene) និង​វីតាមីន C (​អាស៊ីត L-ascorbic និង​ម៉ាញេស្យូម ascorbyl phosphate)​។ ដូចជា​ការបង្កើន​កូ​ឡា​ជែ​ន (collagen)​នៅក្នុង​ស្បែក​របស់​អ្នក​ដែរ សេរ៉ូម​ក៏​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​ជីវសាស្ត្រ និង​បរិស្ថាន​ជម្រុញ​ឲ្យ​មាន​ភាព​តានតឹង និង​ស្ត្រេ​ស​ដែល​បណ្តាលឱ្យមាន​ភាព​ចាស់ជរា​។​

៤. លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ​
​ការការពារ​កម្តៅថ្ងៃ​គឺជា​វិធី​មួយ​ដែល​អាចជួយ​ឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ព្រះអាទិត្យ​មាន​ទំនាក់ទំនង​ច្រើន​ភាព​ចាស់ជរា​នៃ​ស្បែក​របស់​អ្នក​។​
​ការប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ មិន​ត្រឹមតែ​សម្រាប់​ដើរ​ក​ម្សា​ន​នៅ​តា​ឆ្នេរ​ទេ​។ អ្នក​គួរប្រើ​វា​ជា​រៀងរាល់ថ្ងៃ​។ ការប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ ដែលមាន​SPF 30 អាច​ប្រើ​បានជា​រៀងរាល់ថ្ងៃ​ក្នុងការ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ធ្វើឱ្យ​ស្បែក​មាន​ភាពប្រសើរឡើង និង​ធ្វើឱ្យ​ស្នាម​ជ្រួញ​បាត់​ទៅវិញ​២០​ភាគរយ ក្នុង​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ​។ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា​៖ ដោយសារតែ​ឡេ​ការពារ​កម្តៅថ្ងៃ​ធ្វើ​ឲ្យ​ឱ្យ​ស្បែក​របស់​យើង​សម្រាក​ពី​ការ​ត្រូវបាន​វាយ​ដោយ​កាំរស្មី​យូ​វី ដូច្នេះ​វា​នឹងមាន​សមត្ថភាព​មាន​ឥទ្ធិពល​ក្នុងការ​ដំណើរការ​។​
​អ្នក​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ព្រះអាទិត្យ​តាម​វិធី​ផ្សេងទៀត​ផងដែរ​។ ការ​ស្លៀក​សម្លៀកបំពាក់​ការពារ​កម្តៅថ្ងៃ​ដូចជា​អាវដៃវែង មួក និង​វ៉ែនតា និង​ចៀសវាង​ពន្លឺព្រះអាទិត្យ​នៅ​ពាក់កណ្តាល​ថ្ងៃ នោះ​វា​នឹង​ជួយ​កាត់បន្ថយ​ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ដែល​បង្ករ​ឲ្យ​ចាស់ និង​មហារីក​។​

៥.​ការពារ​ស្បែក​របស់​អ្នក​ពី​ការប៉ះទង្គិច​
​មូលហេតុ​សំខាន់​មួយ​ដែល​ស្នាម​ជ្រីវជ្រួញ​កើតឡើង គឺ​បណ្តាលមកពី​ការខូចខាត​ស្បែក​របស់​អ្នក​ហើយ​ដោយសារ​ស្បែក​ចាស់​កាន់តែ​ផុយស្រួយ ប្រភព​ស្នាម​អាច​បណ្តាលឱ្យមាន​ផលប៉ះពាល់​កាន់តែ​ធំ​។ ខណៈពេលដែល​មិនមាន​ភ័ស្តុតាង​ច្រើន​ស្តីពី​ផលប៉ះពាល់​បណ្តាលមកពី​ការប្រើ​ផលិតផល​ថែរក្សា​ស្បែក​ក៏ដោយ ការសិក្សា​បាន​រកឃើញថា​ការធ្វើ​ឲ្យ​មុខ​របស់​អ្នក​ប៉ះ​ផ្ទប់​នឹង​ខ្នើយ​ពេល​គេង​អាច​បង្ក​ជា​ស្នាម​ជ្រួញ ដែល​គេ​ហៅថា​៖“​ស្នាម​ជ្រួញ​ដំណេក​” ។ ដូច្នេះ​វា សម​ហេតុផល​ក្នុងការ​ប្រុងប្រយ័ត្ន ហើយ​ជៀសវាង​ការ​ត្រដុស និង​ការ​អូស​ខ្លាំងៗ​នៅពេល​អ្នក​លាងមុខ និង​លាប​ផលិតផល​ថែរក្សា​ស្បែក​របស់​អ្នក​។​

៦. ថែរក្សា​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​របស់​អ្នក
​ក្រៅ​ពីមុខ​របស់​អ្នក ផ្នែក​សំខាន់ៗ​ដែល​បង្ហាញ​ពី​អាយុ​របស់​អ្នក​គឺ ក ទ្រូង និង​ដៃ​របស់​អ្នក​។ ត្រូវ​ប្រាកដថា​អ្នក​មិន​ធ្វេសប្រហែស​ក្នុងការ​ថែរក្សា​ផ្នែក​ទាំងនេះ​។ រក្សា​វា​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ​។ ធ្វើ​ដូច្នេះ គ្មាន​នរណាម្នាក់​ស្គាល់​អាយុ​ពិត​របស់​អ្នក​ទេ​។​

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam