22. ខែ​មិថុនា 2021

ការ​បិទ​​បន្ទះ​​បាត​ជើង​​ឌី​ថក​​(Detox)​​មិន​​មានប្រយោជន៍អ្វីនោះ​ទេ​​ | Health.D Cam

ខែ​តុលា 20, 20201min810
detox-foot-pads

​នៅក្នុង​យុគសម័យ​នៃ​ការថែរក្សា​សុខភាព​ដែលមានលក្ខណះឆាប់រហ័ស ពេលខ្លះ​វា​ពិបាក​ក្នុងការ​ដឹងថា​តើ​អ្វីដែល​ត្រឹមត្រូវ និង​ការ​​​ពិចារណាលើអ្វី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ការធ្វើ​ស​ន្និ​សិទ្ធ​កាសែត និង​ការផ្សព្វផ្សាយ​ពានិច្ច​កម្ម​នៅលើ​បណ្តាញ​សង្គម​ដ៏​លេចធ្លោ​។​

​និយាយ​ឲ្យ​ខ្លី​ គឺវា​ងាយ​នឹងរង​គ្រោះ​ចំពោះ​ការជឿ​ទៅលើ​វិធី​ដើម្បី​ទទួលបាន​សុខភាព​ដោយ​មិនបាន​ធ្វើការ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​។ ប៉ុន្តែ​ប្រសិនបើ​វា​ពិតជា​ល្អ​មែន នោះ​វា​ជា​រឿង​ដែល​យើង​គួរ​ទទួល​នូវ​ព័ត៌មាន​ដទៃ​ផ្សេងទៀត​។​

​យើង​និយាយ​ពី​ការបិទ​បន្ទះ​បាតជើង​ដើម្បី​បំបាត់​ជាតិពុល ដែល​គេ​តែង​និយាយថា​ជា​មធ្យោបាយ​លឿន និង​ងាយស្រួល​ក្នុង​ការយក​ជាតិពុល​ចេញពី​រាងកាយ​តាមរយៈ​បាតជើង​របស់​អ្នក​។ ហើយ​និន្នាការ​ថែទាំ​សុខភាព​នេះ​កំពុង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​អ្នក​នៅពេលដែល​អ្នក​ប្រើ​បន្ទះ​បាតជើង​បំបាត់​ជាតិពុល​?
​លោកស្រី​វេជ្ជបណ្ឌិត Debra Rose Wilson គឺជា​សាស្ត្រាចារ្យ និង​ជា​អ្នកជំនាញ​ថែទាំ​សុខភាព​ទូទៅ​បាន​មានប្រសាសន៍ថា​៖ មិនមាន​ភស្ដុតាង​ណាមួយ​នៃ​ការឆ្លើយតប​របស់​រាង​កាយ​ចំពោះ​បន្ទះ​បន្សាប​ជាតិពុល​នោះទេ​។ ការអះអាង​ភាគច្រើន​អំពី​ផលិតផល​ប្រភេទ​នេះ​រួមមាន៖ ​ការដក​ជាតិ​លោហៈ​ដែល​ផ្ទុក​ជាតិពុល និង​ជាតិ​ខ្លាញ់​ចេញពី​រាងកាយ​។ តាមពិត​វា​មិនអាច​ធ្វើ​បានទេ​។ លោកស្រី​វេជ្ជបណ្ឌិត​បន្ថែមថា​៖ មានការ​ផ្សាយពាណិជ្ជកម្ម​មិន​ពិតជា​ច្រើន​រួមមាន​៖ ប្រសិទ្ធភាព​របស់​វា​ក្នុងការ​ព្យាបាល​ជម្ងឺ​ធ្លាក់​ទឹកចិត្ត គេង​មិន​លក់ ទឹកនោមផ្អែម រលាក​សន្លាក់ និង​ច្រើន​ទៀត​។​

​ចំណែកឯ​លោក​វេជ្ជបណ្ឌិត Dena Westphalen​មាន​យោបល់​ថា​៖ មិនមាន​ការសិក្សា​វិទ្យាសាស្ត្រ​ណាមួយ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​បង្ហាញថា​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​ទេ​ នៅពេល​អ្នក​ប្រើ​បន្ទះ​បិតបាតជើង​បំបាត់​ជាតិពុល​។ គំនិត​នៅ​ពីក្រោយ​ការផលិត​បន្ទះ​បាតជើង​បំបាត់​ជាតិពុល​គឺថា ជាតិពុល​ត្រូវបាន​ទាញ​ចេញពី​រាងកាយ​ដោយ​ការ​លាប​គ្រឿងផ្សំ​មួយចំនួន​ទៅនឹង​បាតជើង​។ បន្ទះបិត​បាតជើង​អាចមាន​គ្រឿងផ្សំ​ពី​រុក្ខជាតិ​ឱសថ និង​សារធាតុ​រ៉ែ​ហើយ​ជារឿយៗ​រួមបញ្ចូល​ជាតិ​អា​សុីតផងដែរ​។

​តើ​បន្ទះ​បិទ​បាតជើង​ពិតជា​អាច​ព្យាបាល​ជម្ងឺបានទេ​? ហេតុអ្វី​?
​លោកស្រី​វេជ្ជបណ្ឌិត Debra Rose Wilson​បាន​លើកឡើងថា​៖ ការ​ត្រដុស​ និង​ត្រាំ​ជើង​របស់​អ្នក​គឺជា​វិធី​ដ៏​ល្អ​ដើម្បី​បន្ធូរ​អារម្មណ៍ និង​ផ្តល់​ភាព​ធូរស្បើយ​ខ្លះ​ដល់​ការនឿយហត់ និង​ឈឺ​ជើង​ដែលជា​ផ្នែក​មួយ​នៃ​ការថែរក្សា​ខ្លួនឯង​។ ប៉ុន្តែ​លោកស្រី​មានប្រសាសន៍ថា ការស្រាវជ្រាវ​ដែលមាន​គុណភាព​មិនបាន​រកឃើញ​នូវ​គុណប្រយោជន៍​ណាមួយ​ក្នុងការ​“ បន្សាប​ជាតិពុល​” តាមរយៈ​ជើង​របស់​អ្នក​ឡើយ​។ ដូច្នេះ ការ​ម៉ាស្សា​បាតជើង​នេះ​មិនមាន​ប្រសិទ្ធភាព​ទេ​។​

​លោក​វេជ្ជបណ្ឌិត Dena Westphalen មានប្រសាសន៍ថា​៖ ខ្ញុំ​ជឿជាក់ថា​បន្ទះ​បិត​បាតជើង​បំបាត់​ជាតិពុល​ទំនងជា​មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្តែ​វា​ក៏​ជាការ​ព្យាបាល​ដែល​គ្មាន​ប្រសិទ្ធិភាព​ផងដែរ​។ លោក​ពន្យល់​បន្ថែមថា​៖ ប្រអប់ជើង​របស់​មនុស្ស​ម្នាក់​ពោ​ពេញ​ទៅដោយ​រន្ធ​ញើស​ដូចជា​ផ្ទៃមុខ​ដែរ​។ នៅពេល​យើង​យក​បន្ទះ​បិត​ជិត​បិទ​ព័ទ្ធជុំវិញ​តំបន់​នោះ​នៅពេល​យប់ នោះ​វា​នឹងធ្វើ​ឲ្យ​ជើង​បែកញើស ហើយ​ជាតិ​អា​សុី​ត​ដែលមាន​នៅក្នុង​បន្ទះ​បិត​បាតជើង​នឹង​កាន់តែ​ជម្រុញ​ឲ្យ​មានការ​បែកញើស​កាន់តែខ្លាំង​។ ខ្ញុំ​មិន​ជឿថា​បន្ទះ​បិត​បាតជើង​នេះ​មាន​ប្រសិទ្ធិភាព​ក្នុងការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន​ទេ​។​

​ដូច្នេះ មុនពេល​ជ្រើសរើស​ផលិតផល​ណាមួយ​មកប្រើប្រាស់ អ្នក​គួរ​ពិចារណា​ពីមុខ​ងារ គុណភាព ការប្រើប្រាស់ និង​ប្រសិទ្ធិភាព​របស់​វា​ដើម្បី​ចៀសវាង​ការចំណាយ​​ថវិ​កា​ដោយ​មិនបាន​ផល​។​

 

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH ​​​​​LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam