24. ខែ​មិថុនា 2021

តើគួរឲ្យក្មេងៗ​ញាំ​ស៊ុតក្នុងបរិមាណប៉ុន្មាន? | Health.D Cam

ខែ​វិច្ឆិកា 28, 20201min844
egg-and-kids

​ស៊ុត​គឺជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​កុមារ​។ វា​ផ្ទុក​ទៅដោយ​សារធាតុ​ល្អៗ ហើយ​ការរៀបចំ​មាន​ភាព​រហ័ស នឹង​ជួយ​អ្នក​ឱ្យ​រួច​ផុតពី​បញ្ហា​នៅពេល​កូន​អ្នក​ឃ្លាន​។ គោលការណ៍​ណែនាំ​អំពី​ការផ្តល់​ចំណី​ដល់​ទារក បាន​ណែនាំ​ឱ្យ​អ្នកផ្តល់​អាហារ​រឹង​ដល់​កូន នៅ​អាយុ​ប្រហែល៦​ខែ​។ ពេលខ្លះ ឪពុកម្តាយ​មានការ​ព្រួយបារម្ភ​អំពី​ការផ្តល់​ស៊ុត​ជា​អាហារ​ដល់​កូន​របស់​ពួកគេ​ជា​លើកដំបូង ប៉ុន្តែ​វា​ជាការ​ប្រសើរ​ណាស់​ក្នុងការ​ផ្តល់​ស៊ុត​ដែល​បាន​ច​ម្អិ​តដល់​កូន​អ្នក​ឲ្យ​បាន​ទៀងទាត់ មុនពេល​ពួកគេ​មាន​អាយុ ១២​ខែ​។​

​ឲ្យ​កូន​អ្នក​ញាំ​ស៊ុត​ក្នុង​បរិមាណ​តិចតួច​ដូចជា៖ ការលាយ​ក្នុង​បរិមាណ​តិចតួច​នៃ​ស៊ុត​ឆ្អិន​ទៅក្នុង​ចំណីអាហារ​ផ្សេងទៀត (​ដូចជា បន្លែ​សុទ្ធ​) ។ វា​ល្អ​បំផុត​ក្នុង​ការផ្តល់​ស៊ុត​នៅពេល​ព្រឹក​ដូច្នេះ​អ្នក​អាច​មើល និង​ធ្វើ​ការងារ​ប្រតិកម្ម ឬ​អា​ឡែក​ហ្សី​បាន​យ៉ាង​ងាយស្រួល​។​
​រោគសញ្ញា​នៃ​ប្រតិកម្ម ឬ​អាឡែកហ្ស៊ី​ស៊ុត​នឹង​លេចឡើង​ជាធម្មតា​នៅ​ប៉ុន្មាន​នាទី និង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បរិភោគ​ស៊ុត ឬ​អាហារ​ដែលមាន​ផ្ទុក​សារធាតុ​ស៊ុត​។ រោគ

សញ្ញា​ប្រតិកម្ម ឬ​អា​ឡែ​ហ្ស៊ី​ស៊ុត​រួមមាន​៖
•​កន្ទួល​លើ​ស្បែក​
•​កន្ទួល​ក​ហម​
•​តឹង​ច្រមុះ​
•​ក្អួត ឬ​មាន​បញ្ហា​រំលាយ​អាហារ​ផ្សេងទៀត​។​

​ប្រសិនបើ​អ្នក​គិតថា​កូន​របស់​អ្នកមាន​ប្រតិកម្ម​ទៅនឹង​ស៊ុត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ អ្វី​ដែលជា​រឿង​ល្អ គឺថា​ក្មេង​ភាគច្រើន​លូតលាស់​ចេញពី​ការ​អា​ឡែ​កហ្សី​ជា​មួ​យ​ស៊ុត​។​ ​ក្នុងករណី​ដ៏​កម្រ​មួយ ដូចជា​ប្រតិកម្ម ឬ​អា​ឡែ​ហ្ស៊ី​ស៊ុត អាច​បណ្តាលឱ្យ​មានប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច (​ស្ថានភាព​គំរាមកំហែង​ដល់​អាយុជីវិត​)​។ ប្រសិនបើ​អ្នក​គិតថា កូន​របស់​អ្នក​កំពុង​បង្ហាញ​អាកា​រៈ​ប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច (​ពិបាក​ដកដង្ហើម ស្លេកស្លាំង​ហើម អណ្តាត​ហើម​)​។ សូម​ស្វែងរក​កា​រស​ង្រោះ​ពី​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់រហ័ស​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ BETTER HEALTH

4 comments

  • sikis izle

    ខែ​ធ្នូ 20, 2020 at 1:18 ព្រឹក

    I like this post, enjoyed this one thankyou for posting . Gabrielle Mahmoud Sikata

    Reply

  • turkce

    ខែ​ធ្នូ 20, 2020 at 4:21 ព្រឹក

    Thumbs up! I truly appreciate this post. Your article has proven useful to me. I enjoyed reading this. Philippine Zebedee Crin

    Reply

  • yify

    ខែ​ធ្នូ 23, 2020 at 2:22 ល្ងាច

    You made some decent points there. I did a search on the subject and found most individuals will consent with your blog. Geri Kaine Sello

    Reply

  • yify

    ខែ​មករា 12, 2021 at 5:48 ព្រឹក

    Opportunities are now available in New Jersey. Get started today. Legra Isacco Merton

    Reply

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam