24. ខែ​មិថុនា 2021

អ្វីទៅ​ជា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង? (សម្រាប់​ស្ត្រី) | Health.D Cam

ខែ​កញ្ញា 12, 20202min2150
what-is-masturbation-women

តើ​ការអប់រំ​អំពី​រឿង​ផ្លូវភេទ​ដែល​អ្នក​ធ្លាប់បាន​រៀនមាន​រួមបញ្ចូល​អ្វីខ្លះ​អំពី​ការសម្រេច​កាម​ដោយ​ខ្លួន​ឯង​? ប្រហែលជា​មិនត្រូវ​បានលើកឡើង​ទេ មែន​ទេ​?

​រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺថា​៖ មិនមាន​អ្វី​គួរឱ្យ​ខ្មាស់អៀន​នោះទេ​អំពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង​។ វា​មាន​លក្ខណៈ​ធម្មតា និង​​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​។ វា​អាចជួយ​បន្ធូរ​ភាព​តានតឹង និង​ជា​វិធី​ល្អ​ក្នុងការ​ស្វែងយល់​ពី​រាងកាយ និង​រឿង​ផ្លូវភេទ​ផ្ទាល់ខ្លួន​របស់​អ្នក​ ហើយ​វា​ពិតជា​រឿង​ដ៏​ល្អ​មួយ​។​

​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ភេទ​សុទ្ធតែ​ធ្វើ​វា​។ ប្រជាជន​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ធ្វើ​វា​ទាំងមនុស្ស​នៅ​លីវ និង​មនុស្ស​ដែល​រៀបការ​រួចក៏​សុទ្ធតែ​ធ្វើ​វា​។ អ្នកខ្លះ​ធ្វើ​វា​ញឹកញាប់ ​អ្នកខ្លះ​ទៀត​ធ្វើ​វា​ម្តងម្កាល​ ហើយ​អ្នកខ្លះ​មិន​ធ្វើ​ទាល់តែសោះ​ ហើយវា​ជា​រឿង​ធម្មតា​ទេ​។​

ការចាប់ផ្តើម​

​តើ​ស្ត្រី​អាចធ្វើ​ការសម្រេច​កាម​ដោយខ្លួនឯងយ៉ាង​ដូចម្តេច​? មាន​វិធី​ជាច្រើន​ ហើយ​វា​ជាការ​ស្វែងរក​នូវ​អ្វីដែល​សមស្រប​សម្រាប់​អ្នក​។ វិធី​សំខាន់​ពីរ​យ៉ាង​ដែល​មនុស្ស​ស្រី​សម្រេច​កាម​ដោយ​ខ្លួនឯង​គឺពាក់ព័ន្ធ​នឹង​គ្លី​តូ​រី​ស និងទ្វារមាស​។ មុនពេល​ដែល​អ្នក​រីក​រាយ​នឹង​រឿង​ល្អៗ ការស្វែងរក​កន្លែង​ដែលសមស្រប និងមាន​ប្រយោជន៍​ដើម្បី​ចាប់ផ្តើម​ដោយ​ការឆ្លុះ​កញ្ចក់​ហើយ​ព្យាយាម​រក​ទីតាំង​គ្លី​តូ​រី​ស ទ្វារមាស និង​រន្ធ​ទ្វា​មាស​ជាដើម នោះ​អ្នកនឹង​ដឹង​នូវ​អ្វីដែល​អ្នក​ត្រូវធ្វើ ប៉ុន្តែ​កុំ​បារម្ភ​ប្រសិនបើ​អ្នក​នៅតែ​មិន​ប្រាកដ​ក្នុង​ចិត្ត​។ ទ្វារមាស​របស់​មនុស្ស​ម្នាក់ៗ​មាន​លក្ខ​ណះ​ខុសៗ​គ្នា​ ហើយ​វា​មិនជា​បញ្ហា​នោះទេ​!

​ការ​រំញោច​គ្លី​តូ​រី​ស (​សិរ​)

​គ្លី​តូ​រី​ស ឬ(​សិរ​)មាន​ផ្ទុក​នូវ​សរសៃប្រសាទ​រាប់ពាន់ ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​តំបន់​ស្រើបស្រាល​ខ្លាំង ​ហើយ​ជា​ចំនុច​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ភាគច្រើន​ឈានដល់​ចំណុចកំពូល​។ វា​អាច​ត្រូវបាន​រំញោច​ដោយ​ម្រាមដៃ​របស់​អ្នក ​ឬ​ជាមួយ​ឧបករណ៍​សិច​ដែលមាន​រំ​ញ័រ​។ ព្យាយាម​ត្រដុស​គ្លី​តូ​រី​ស​ក្នុង​ចលនា​រាង​ជា​រង្វង់ ឬ​ពី​ខាងក្រោយ ​និង​ទៅមុខ​ដោយមាន​កម្រិត​ផ្សេងៗ​គ្នា​រហូតដល់​អ្នករក​ឃើញ​អ្វីមួយ​ដែលនាំឱ្យ​អ្នកមាន​អារម្មណ៍​ស្រើបស្រាល​។​ ​អ្នក​ក៏​អាចធ្វើ​បែបនេះ​នៅ​ផ្នែក​ផ្សេងៗ​នៃ​បបូរ​ទ្វារមាស​ដោយ​ការ​ស្ទាបស្ទង់​កម្រិត​ស្រើបស្រាល​ និង​ការ​មាន​អារម្មណ៍ល្អ​។​

​ចំណុច G (G-spot )

​ទ្វារមាស​ក៏​អាចជា​ប្រភព​នៃ​ក្ដី​សុខ​សម្រាប់​អ្នកផង​ដែរ​ជា ពិសេស​គឺ G-spot ។ វា​មាន​ទីតាំងនៅ​ខាងក្នុង ​ហើយ​អាច​ពិបាក​ក្នុងការ​ស្វែងរក ​និង​រំញោច​។ ដើម្បីរ​កវា​សូម​បញ្ចូល​ម្រាមដៃ​មួយ​ ឬ​ពីរ​ចូល​យឺតៗទៅក្នុង​ទ្វា​មាស​របស់​អ្នក​ ហើយ​រុញ​វា​ឡើងលើ​ដើម្បី​ប៉ះ​ផ្នែក​ខាងក្រោយ​នៃ​ឆ្អឹងថ្ងាស​(​ផ្នែក​ខាងលើ​នៃ​ទ្វារមាស​)​របស់​អ្នក​។ មនុស្ស​មួយចំនួន​យល់ថា​នេះ​ជាការ​រីករាយ​ខ្លាំងណាស់​ទោះបី​វា​ធម្មតា​ វា​មិន​រីករាយ ឬ​មិនឈានដល់​ចំនុចកំពូល​សម្រាប់​អ្នក​ក៏ដោយ​។​

​តើ​ខ្ញុំ​គួរប្រើ​ផលិតផល​អ្វីខ្លះ​?

​ប្រសិនបើ​អ្នក​ទើបតែ​ចាប់ផ្តើម​ អ្នក​អាច​ពិចារណា​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ផ្លូវភេទ​តូច​មួយ​ដើម្បី​រំញោច​គ្លី​តូ​រី​ស​ និង​បរិវេណ​ថ្ងាស​របស់​អ្នក​។ មាន​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ពិសេស​សម្រាប់ G-spot ដែល​អាចជួយ​អ្នក​ក្នុងការ​ស្វែងរក​តំបន់​រំញោច​ដែល​ពេលខ្លះ​អ្នកក៏​មិនបាន​ដឹងផង​ដែរ​! អ្នក​ប្រហែលជា​ដឹងថា​ការបន្ថែម​ទឹករំអិល​ពីរ​បី​ដំណក់​ទៅក្នុង​ខ្លួន​របស់​អ្នក ឬ​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ក៏​អាចជួយ​បង្កើន​ភាព​ស្រើបស្រាលផងដែរ​។​ គួរចងចាំ​ថា ​ត្រូវ​លាង​ឧបករណ៍ជំនួយផ្លូវភេទ​​មុន​ និង​ក្រោយពេល​ប្រើ ​និង​លាងដៃ​មុន ​និង​ក្រោយពេល​សម្រេច​កាម​ដោយ​ដៃ ​ឬ​សកម្មភាព​ផ្លូវភេទ​ណាមួយ​។​

​ទីតាំង​

​ចំពោះការសម្រេច​កាម​ដោយ​ខ្លួនឯង​ ​អ្នក​ក៏​ប្រហែលជា​គិត​អំពី​ទីតាំង​ផងដែរ​។ មនុស្ស​ជាច្រើន​ជ្រើសរើស​ដេក​លើ​គ្រែ​ដើម្បី​ទទួលបាន​ភាព​សុខ​ស្រួល ប៉ុន្តែ​អ្នក​អាច​ប្រើ​ឥរិយាបថ​ផ្សេងៗទៀត។ ឧទាហរណ៍​៖ ដូចជា​ការ​លុតជង្គង់ អង្គុយ​ឬ​ក្រោកឈរ ឬ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក្នុងពេល​ងូតទឹកក៏​អាចជួយ​អ្នក​បាន​ផងដែរ​។​

​តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​?

​មិន​មានការ​កំណត់ពេល​វេលា​សម្រាប់​រយៈពេល​ដ​ល់​ចំណុចកំពូល (​​អារម្មណ៍​កើតឡើង​យ៉ាងខ្លាំង​ក្នុងការ​បញ្ចេញ​នូវ​ភាព​រីករាយ/ស្រើបស្រាល​)។ ដូច្នេះ​ចំណាយពេល​យូរ​តាម​ដែល​អ្នកត្រូវការ​។​

​តើ​វា​មាន​សុវត្ថិភាព​ទេ​ក្នុងការ​សម្រេច​កាម​ដោយ​ខ្លួនឯង​​?

​មិន​ថា​អ្នក​ធ្លាប់​បានលឺរ​អំពី​អ្វី​ទេ ការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺ​ពិតជា​មាន​សុវត្ថិភាព​ទាំងស្រុង​។​ មិនមាន​អ្វី​អាក្រក់​កើតឡើង​ចំពោះ​អ្នក​ទេ​ប្រសិនបើ​អ្នកធ្វើ​វា​។ តាម​មធ្យោបាយ​ជាច្រើន​ វា​ពិតជា​ទម្រង់​នៃ​ការ​រួមភេទ​ដែលមាន​សុវត្ថិភាព​បំផុត​ព្រោះ​វា​មិនមាន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​អេដស៍/ជម្ងឺអេដស៍ ជំងឺ​កាមរោគ ឬ​ការ​មាន​ផ្ទៃពោះ​ដោយ​មិនចង់បាន​នោះទេ​។ គ្រាន់តែ​​ប្រាកដថា​ការសម្រេច​កាម​ដោយ​ខ្លួនឯង ឬ​ប្រសិនបើ​អ្នក​ជ្រើសរើស​ធ្វើ​វា​ជាមួយ​ដៃគូ (​ដែល​អាច​ផ្តល់​ភាពសប្បាយ​រីករាយ​ច្រើន​ផងដែរ​) ត្រូវធានាថា​ពួកគេទទួល​បាន​យល់ព្រម​ជាមុនសិន​។​

​វា​មិន​ត្រឹម​តែមាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ វា​ប្រហែល​ជាមាន​លក្ខណៈ​ទូទៅ​ជាង​អ្វីដែល​អ្នកបាន​គិត​ទៅទៀត​។ និយាយឱ្យចំ ​គឺ​មិនមាន​វិធី​ត្រូវ​ ឬ​ខុស​ក្នុងការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ ​គឺ​ត្រូវ​ព្យាយាម​ប្រើ​បច្ចេកទេស​ផ្សេងៗ​ដើម្បីស្វែង​រក​អ្វីមួយ​ដែល​សមស្រប​សម្រាប់​អ្នក​។ សូម​ធ្វើ​វា​ដោយ​ក្តី​រីករាយ!

ប្រែ​សម្រួល និង​រៀបរៀង​ដោយ​Health.D Cam

ប្រភពឯកសារពិគ្រោះសហម្ព័ន្ធផែនការគ្រួសារអន្តរជាតិ (IPPF)

 

 

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam