24. ខែ​មិថុនា 2021

ការរួម​ភេទ​នឹង​ជួយ​អ្វីខ្លះ​ទៅដល់​សុខភាព ? | Health.D Cam

ខែ​តុលា 29, 20201min1770
Benefit-of-having-sex

​លោក​វេជ្ជបណ្ឌិត Sandra L. Caron វេជ្ជបណ្ឌិត​ព្យាបាល​រោគ​ផ្លូវភេទ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​គ្រួសារ និង​ផ្លូវភេទ​នៅ​មហាវិទ្យាល័យ​អប់រំ និង​អភិវឌ្ឍន៍​មនុស្ស​នៃ​សាកលវិទ្យាល័យ​Main​នៃ​រដ្ឋ​អូ​រ៉ូ​ណូ​បាន​និយាយថា៖ “មានការ​សិក្សា​ជាច្រើន​ដែល​ពិពណ៌នា​អំពី​អ​ត្ថប្រយោជន៍​នៃ​ការ​រួមភេទ ដែល​ភាគច្រើន​ទាក់ទង​នឹង​ការ​ឈានដល់​ចំណុចកំពូល​។ ប៉ុន្តែ មិនមែន​មានន័យថាអ្នក​ត្រូវតែមាន​ដៃគូ​ដើម្បី​ធ្វើ​រឿងនេះ​ទេ។ តើអ្វី​ជា​អត្ថប្រយោជន៍​នៃ​ការរួម​ភេទ​?

១. ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង (​ការរួម​ភេទ​គឺជា​ការធ្វើ​លំ​ហាត់ប្រាណ​)
​ដូចគ្នា​នឹង​សកម្មភាព​រាងកាយ​ដទៃ​ដែរ ការរួម​ភេទគឺ​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក​។ ការសិក្សា​មួយ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ក្នុង​ខែមករា ​ឆ្នាំ២០១៥ក្នុង​ទស្សនា​វ​ដ្តី​បេះដូង​អា​មេ​រិច ​បាន​រកឃើញថា់៖ បុរស​ដែល​រួមភេទ​ពីរដង​ក្នុង​មួយ​សប្តាហ៍ ឬ​ច្រើនជាង​នេះមាន​ហានិភ័យ​តិច​នៃ​ជម្ងឺ​សរសៃឈាម​បេះដូង (cardiovascular diseases) ដូចជា​៖ ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូងជាង​អ្នក​ដែល​រួមភេទ​ម្តង​ក្នុង​មួយខែ ឬ​តិចជាង​នេះ។​

២. ជួយ​បំបាត់​ការឈឺចាប់ សូម្បីតែ​ការឈឺចាប់​ពេល​មក​រដូវ​
​គ្រាន់តែ​ក្រឡេកមើល​ដៃគូ​របស់​អ្នក ឬ​សូម្បីតែ​រូបថត​ដៃគូ​របស់​អ្នក ក៏​អាចជួយ​បន្ធូរ​ការឈឺចាប់​ដែរ។ នៅក្នុង​ការសិក្សា​មួយ​ផ្សេងទៀត​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ទស្សនា​វ​ត្តី PLoS One ដែល​ត្រូវបាន​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា អ្នកជំនាញ​ខាង​ថ្នាំ​សន្លប់​បាន​បង្ហាញថា ការមើល​រូបភាព​នៃ​ដៃគូ​ស្នេហា​ពិតជាធ្វើឲ្យ​រំជួលចិត្ត និង​ធូរស្បើយ​ពី​អាការ​ឈឺចាប់ ។ ម្យ៉ាងវិញទៀត ស្ត្រី​ក៏​អាច​ទទួល​បានការ​ធូរស្បើយ​ខ្លះ​ពី​ការឈឺចាប់​ដែល​បណ្តាលមកពី​ការ​មក​រដូវ ពេល​ឈានដល់​ចំណុចកំពូល​ផង​ដែរ។​

៣. ស្ត្រេ​សតិ​ច និង​សម្ពាធ​ឈាម​ទាប​
​ការ​រួមភេទ​អាចជួយ​បន្ធូរ​ភាព​តានតឹង​ដោយ​ការបង្កើន​អរ​ម៉ូ​ន endorphins និង​អរ​ម៉ូ​ន​ដទៃទៀត​ដែល​ជួយ​ជម្រុញឱ្យមាន​អារម្មណ៍ល្អ។ ដោយ​វា​ជា​ទម្រង់​មួយ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ដូច្នេះ សកម្មភាព​នេះក៏​អាចជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្ងប់​ផងដែរ។ លើសពីនេះ​ទៀត សកម្មភាព​ផ្លូវភេទ​អាច​ការពារ​ការកើនឡើង​សម្ពាធ​ឈាម​អំឡុងពេល​ស្ត្រេ​ស​ទៀតផង ។

៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជម្ងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​
​ការសិក្សា​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ខែធ្នូ ​ឆ្នាំ២០១៦ ក្នុង​ទស្សនា​វ​ដ្តី​អ៊ឺរ៉ុប អូ​រ៉ូឡូ​ជី (European Urology )​បាន​រកឃើញថា បុរស​ដែល​បញ្ចេញ​ទឹកកាម​ច្រើនជាង​២១​ដង​ក្នុង​មួយខែ មាន​អត្រា​ប្រឈម​នឹង​ជម្ងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​២០​ភាគរយ​ទាប​ជាង បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​បញ្ចេញ​ទឹកកាម​តែ​៤ ទៅ ៧ដង​ក្នុង​មួយខែ ។

៥.​គេង​លក់បាន​ល្អប្រសើរ
​យោងទៅតាម​មូលនិធិ​ដំណេក​ជាតិ ការ​ឈានដល់​ចំណុចកំពូល​នឹង​បញ្ចេញ​អរ​ម៉ូ​ន​ប្រូ​ឡាក់​ទីន (Prolactin) ដែល​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ងងុយគេង និង​សម្រាក​បាន។ ដូច្នេះ កុំ​មានការ​ភ្ញាក់ផ្អើល​ប្រសិនបើ​អ្នក និង​ដៃគូ​របស់​អ្នក​គេង​លង់លក់ បន្ទាប់ពី​ការរួម​ភេទ​ដ៏​ស្កប់ស្កល់​មួយ ហើយ​ភ្ញាក់ឡើង​ដោយ​អារម្មណ៍​ស្រស់ស្រាយ ។

៦. អារម្មណ៍​រីករាយ និង​មាន​ទំនាក់ទំនង​រឹងមាំ​
​គ្មានអ្វី​ប្លែក​ទេ ដែល​អ្នកមាន​អារម្មណ៍​វិជ្ជមាន​បន្ទាប់ពី​ការរួម​ភេទ។ មាន​ហេតុផល​ជីវសាស្ត្រ​ចំពោះ​ការទទួលបាន​អារម្មណ៍​ប្រសើរឡើង ដែលជា​ផលប្រយោជន៍​ផ្លូវភេទ​ពី​ប្រព័ន្ធ​សរសៃប្រសាទ ដែល​អាច​ត្រូវបាន​បញ្ចេញ​ក្នុងពេល​រួមភេទ។ លើសពីនេះទៅទៀត ការសិក្សា​ដែល​បានចេញ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​ចិត្ត​វិទ្យា ក៏បាន​លើកឡើង​ពី​ការពេញចិត្ត និង​ទំនាក់ទំនង​ល្អ​រវាង​ដៃគូ​បន្ទាប់ពី​ការរួម​ភេទផង​ដែរ។​

៧. ស្បែក​ភ្លឺរលោង​ក្មេង​ជាង​វ័យ​
​វា​មិនមែន​គ្រាន់តែ​ជាការ​ស្រមើស្រមៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ។ អ្នក​ពិតជា​ស្អាត​ជាង​មុន បន្ទាប់ពី​រួមភេទ​រួច ។ លោក​វេជ្ជបណ្ឌិត​ Caron​និយាយថា“ការ​រួមភេទ​អាចជួយ​ឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​” ។ ស្បែក​រលោង​ស្រស់ថ្លា​នោះ អាច​ត្រូវបាន​កំណត់ដោយ​ការរួមបញ្ចូល​គ្នា​នៃ​ការ​បន្ធូរ​អារម្មណ៍​តានតឹង អារម្មណ៍​ល្អប្រសើរ​ជាង​មុន និង​ចរន្តឈាម​ដែល​បានមកពី​ដំណើរការ​សម្រើប​ក្នុងពេល​រួមភេទ។

​ដូ​ច្ចេះ ការរីករាយ​នឹង​ជីវិត​ផ្លូវភេទ​ដែលមាន​សុខភាព​ល្អ គឺជា​សេចក្តី​រីករាយ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ជីវិត។ ការទទួលបាន​ភាពស្និទ្ធស្នាល អាចជា​ប្រយោជន៍​សម្រាប់​សុខភាព​រយៈពេល​វែងរ​បស់​អ្នក៕

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam