19. ខែ​មិថុនា 2021

ការរួមភេទនៅពេលមករដូវ៖​ ទម្លាយបម្រាមផ្សេងៗអំពីរឿងនេះ | Health.D Cam

ខែ​កញ្ញា 21, 20201min9980
Period-sex

តាមពិតទៅ បើ​យើង​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ មនុស្ស​ប្រហែល​ពាក់កណ្តាល​នៃ​ពិភពលោក​នឹង​ចំណាយពេល​ច្រើន​ឆ្នាំ​នៃ​ការ​មក​រដូវ​របស់​ពួកគេ​។ ប៉ុន្តែ​វា​គួរឱ្យភ្ញាក់ផ្អើល​ដែល​ការ​មក​រដូវ​នៅតែ​ជា​ប្រធានបទ​ជាប់​ពាក់ព័ន្ធ​នឹង​បម្រាម​ផ្សេងៗ​ទៅវិញ ជាពិសេស​នៅពេល​និយាយ​អំពី​ការ​រួមភេទ​នៅពេល​មក​រដូវ ដែល​មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​ថា​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​។ ប៉ុន្តែ​ការពិត វា​ជា​រឿង​ធម្មតា​ទេ ហើយ​វា​ពិតជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​។ តើ​អ្នក​ពិតជា​មិន​ធ្លាប់​បានដឹង​ទេ​មែន​ទេ​?​ហើយ​មាន​ចម្ងល់​ជាច្រើន​នៅក្នុង​ចិត្ត​? អត្ថបទ​នេះ​នឹង​ឆ្លើយតប​នូវចម្ងល់​របស់​អ្នក​។​

​តើ​ការ​រួមភេទ​នៅពេល​មក​រដូវ​មាន​សុវត្ថិភាព​ដែរឬទេ​?

​ពេល​មាន​រដូវ ឬ​មិនមាន​រដូវ​ មិនមែនជា​បញ្ហា​នោះទេ។ ការរួម​ភេទ​ដែល​កើតឡើង​ដោយ​មិន​ប្រើ​ស្រោមអនាម័យ​មានន័យថា​ហានិភ័យ​នៃ​ការឆ្លង​ជម្ងឺ​កាមរោគ និង​អេដស៍​គឺមាន​អត្រា​ខ្ពស់​។ ដូច្នេះ​ វា​សំខាន់​ណាស់​ដែល​អ្នក​គួរប្រើ​ប្រាស់​ស្រោមអនាម័យ ឬ​វិធី​ការពារ​របាំង​ផ្សេងទៀត​នៅពេល​រួមភេទ ទោះបីជា​ក្នុងកំឡុងពេល​មាន​រដូវ​ក៏ដោយ​។ ជាធម្មតា​ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​ជំនួយ​ផ្លូវភេទ សូម​ធ្វើ​ការលាង​វា​យ៉ាង​ហ្មត់ចត់​មុន និង​ក្រោយពេល​ប្រើប្រាស់​។​

​តើ​ការ​រួមភេទ​នៅពេល​មក​រដូវ​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរឬទេ​?

​ជាទូទៅ ដោយសារតែ​ការ​មក​រដូវ​ស្ថិតនៅក្នុង​ផ្នែក​មួយ​នៃ​វដ្ត​បញ្ចេញ​ពង​អូវុល​(​មេជី​វិត​ញី​)​របស់​ស្ត្រី ដែលជា​រយៈពេល​មិនសូវមាន​ការបង្ក​រកំ​ណើ​ត​។ វា​មានន័យថា អ្នក​មិនសូវមាន​ឨ​កាស​ក្នុងការ​មាន​ផ្ទៃពោះ​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​នៅតែ​អាចមាន​ករណី​ដែល​ស្ត្រី​អាចមាន​ផ្ទៃពោះ​បាន ព្រោះ​ស្ត្រី​មួយចំនួន​បញ្ចេញ​ពង​អូវុល​ឆាប់ ហើយ​មេជី​វិត​ឈ្មោល​អាច​រស់រានមានជីវិត​នៅ​ខាងក្នុង​រាងកាយ​របស់​ស្ត្រី​រហូតដល់​ទៅមួយ​សប្តាហ៍​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ការ​មាន​ផ្ទៃពោះ ត្រូវ​ប្រាកដថា​អ្នក​បាន​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ណាមួយ​។

ប៉ុន្តែ​តើ​ការ​រួមភេទ​នៅពេល​មក​រដូវ​គឺជា​រឿង​ចម្លែក​ទេ​?

​ទេ​! មាន​ហេតុផល​វប្បធម៌ និង​សាសនា​គ្រប់​ប្រភេទ​ដែល​បង្កើតឱ្យមាន​ការ​មាក់​ងាយ​កើតឡើង​។ ប៉ុន្តែ​ការពិត​នោះ​គឺថា ការ​រួមភេទ​នៅពេល​មក​រដូវ​គឺមាន​លក្ខណៈ​ធម្មតា ​ហើយ​មនុស្ស​ជាច្រើន​ប្រហែលជា​ធ្វើ​វា​ច្រើនជាង​អ្វីដែល​អ្នក​បានដឹង​ទៅទៀត​។ នៅពេលដែល​យើង​និយាយ​ពី​រឿងនេះ​កាន់តែច្រើន យើង​នឹង​អាច​លុបបំបាត់​ការ​មាក់ងាយ​ទាំងនេះ​កាន់តែច្រើន​។​

​តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​ការរួម​ភេទ​នៅពេល​មក​រដូវ​?

​ពិតណាស់​! ការឈាន​ដល់​ចំណុចកំពូល​អាចជួយ​បន្ធូរ​ការ​រមួលក្រពើ ហើយ​ការបញ្ចេញ​ជាតិ​រំអិល​ចេញពី​ឈាម​ដែល​អាចធ្វើឱ្យ​សកម្មភាព​ផ្លូវភេទ​មាន​ភាពងាយស្រួល ឬ​រីករាយ​ជាង​មុន​។ ការផ្លាស់ប្តូរ​អរ​ម៉ូ​ន​ក្នុងកំឡុងពេល​មក​រដូវ ក៏​អាច​ជម្រុញឱ្យមាន​ភាព​ស្រើបស្រាល​កាន់តែខ្លាំង​ឡើងៗ ដែល​មានន័យថា​ការរួម​ភេទ​នៅពេល​មក​រដូវ​អាចជា​ការរីករាយ​ដ៍​ពិសេស​មួយ​។​

​មាន​មនុស្ស​មួយចំនួន​លើកឡើងអំពីការផ្លាស់ប្តូរ​អ័រម៉ូន​មានន័យថា​អ្នក​ប្រហែលជា​មិនមាន​អារម្មណ៍​ផ្លូវភេទ​ទេ​។ ហើយ​មាន​មនុស្ស​ខ្លះទៀត ក៏​អាចមាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅពេល​រួមភេទ​ក្នុងពេល​មក​រដូវ​ជាង​ពេលដែល​ពួកគេ​មិន​មក​រដូវ ដោយសារ​មាត់ស្បូន​រប​ស់​គេ​ស្ថិតក្នុង​ទីតាំង​ខុសគ្នា​បន្តិចបន្តួច​អំឡុងពេល​មក​រដូវ​។ មានការ​ប្រែប្រួល​ខាង​រាងកាយ និង​អារម្មណ៍​ជាច្រើន​ដែល​មនុស្ស​អាចមាន​អារម្មណ៍​ខុសៗ​គ្នា​អំពី​ការ​រួមភេទ​នៅពេល​មក​រដូវ ហើយ​វា​ក៏​មិនមែនជា​បញ្ហា​អី​នោះដែរ​។​

​តើ​វា​នឹង​ប៉ះពាល់​ដល់​ការ​មក​រដូវ​របស់ខ្ញុំ​ដែរឬទេ​?

​មាន​មនុស្ស​មួយចំនួន​បាន​រៀបរាប់ថា វដ្ត​រដូវ​របស់​ពួកគេ​ហាក់បីដូចជា​ខ្លី​ជាង​មុន​បន្តិច​បន្ទាប់ពី​រួមភេទ​នៅពេល​មក​រដូវ​។ នេះ​ដោយសារតែ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ដែល​ជម្រុញ​ឱ្យ​ស្រទាប់​ស្តើង​នៃ​ស្បូនរ​បិះ​ធ្លាក់​ចុះមក​លឿន​ជាង​មុន​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​ករណី​សម្រាប់​មនុស្ស​គ្រប់គ្នា និង​កើតឡើង​គ្រប់ពេល​នោះទេ​។​

​តើ​វា​មិន​រញ៉េរញ៉ៃ​ទេ​ឬ​?

​បើ​គិត​ជា​មធ្យម ស្ត្រី​ម្នាក់​បាន​បញ្ចេញ​ឈាមរដូវ​ពី​៦​ទៅ​៨​ស្លាបព្រា​កាហ្វេ​ក្នុងកំឡុងពេល​ពេញ​មួយ​វដ្ត​រដូវ​។ ដូច្នេះ វា​នឹងមិន​ចេញមក​ច្រើន​ទេ​នៅពេលដែល​អ្នក​កំពុង​រួមភេទ​ក្រៅពី​មានតែ​ឈាម​តិចតួច​នៅលើ​គ្រែ​។ មនុស្ស​ជាច្រើន​ជ្រើស​រើសយក​កន្សែង​មក​ទ្រាប់​ជាមុន​ដើម្បី​ងាយស្រួល​ក្នុងការ​សម្អាត​។ ប៉ុន្តែ​វា​អាស្រ័យ​លើ​អ្នក និង​ដៃគូ​របស់​អ្នក​ក្នុងការ​សម្រេចចិត្តថា​គួរ​រួមភេទ​ក្នុងពេល​មក​រដូវ ឬក៏​អត់​។​

​តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​ខ្ញុំ ឬ​ដៃគូ​របស់ខ្ញុំ​មិន​ចង់​រួមភេទ​នៅពេល​មក​រដូវ​?

​ដូចនឹង​សកម្មភាព​ផ្លូវភេទ​ផ្សេងទៀត​ដែរ ការយល់ព្រម​ត្រូវតែ​ទទួលបាន​ពី​ដៃគូរ​រួមភេទ​អ្នក​ជាមុនសិន​។ ដូច្នេះ សូម​ពិគ្រោះ​ជាមួយ​ដៃគូ​របស់​អ្នក​មុននឹង​ធ្វើ​វា​។ មនុស្ស​ជាច្រើន​ជ្រើសរើស​បោះបង់​ចោលការ​រួមភេទ​តាម​ទ្វា​មាស​ខណៈពេលដែល​ដៃគូ​ជា​ស្ត្រី​កំពុង​មក​រដូវ​ដោយ​ពួកគេ​ពេញ​ចិត្តនឹង​ទម្រង់​នៃ​ភាពស្និទ្ធស្នាល​ផ្សេងៗ​ទៀត ឬ​មិន​ធ្វើ​អ្វី​ទាំងអស់ ហើយ​វា​ក៏​មិន​អី​ដែរ​។ ការជជែក​អំពី​ចំណង់ និង​ភាព​ពេញចិត្ត​របស់​អ្នក​ជាមួយ​ដៃគូ​ដោយ​ការគោរព គឺជា​គន្លឹះ​ដែល​គួរតែ​អនុវត្ត​គ្រប់ពេល​។​

 

​អត្ថបទ​ប្រែសម្រួល និងរៀបរៀង​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ៖ សហម្ព័នផែនការគ្រួសារអន្តរជាតិ (IPPF) ២៦ សីហា ២០២០

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam