21. ខែ​មិថុនា 2021

វិធីសាស្ត្រ​ជ្រើសរើស​ឡេ​ការពារ​កំដៅថ្ងៃ​ឲ្យ​ត្រូវ​នឹង​ស្បែក​របស់​អ្នក​ | Health.D Cam

ខែ​កញ្ញា 12, 20201min1150
How-to-choose-the-right-sunscreen

ការថែទាំ​ស្បែក​គឺជា​រឿង​សំខាន់​ណាស់​ ជាពិសេស​នៅពេលដែល​យើង​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​ហើយ​ប៉ះ​ទៅនឹង​កំដៅថ្ងៃ​ច្រើន​។ ការប៉ះពាល់​កំដៅថ្ងៃ​ដោយ​មិនបាន​ការពារ​ដោយ​ផលិតផល​ការពារ​ត្រឹមត្រូវ​ទេនោះ​វា​នឹងធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​បញ្ហា ហើយ​ឆាប់​ចាស់​ជាង​វ័យ​។ ដូច្នេះ​តើ​យើង​គួរ​ជ្រើសរើស​ផលិតផល​បែបណា​ដើម្បី​ឲ្យ​ត្រូវ​នឹង​ស្បែក​របស់​យើង​?

​អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែក​បាន​ពន្យល់ថា​៖ ផលិតផល​ការពារ​កំដៅថ្ងៃ​ដែលមាន​សារធាតុ​SPF ដែលមាន​ប្រសិទ្ធភាព​បំផុត​គឺជា​អ្វីដែល​អ្នក​បាន​ប្រើ​វា​ហើយនឹង​ប្រើ​ឡើងវិញ​ជាប្រចាំ​ ជា​រៀងរាល់ថ្ងៃ​។ គន្លឹះ​ក្នុងការ​ស្វែងរក​ផលិតផល​ដែល​អ្នក​ពេញចិត្ត គឺ​ការជ្រើសរើស​រូបមន្ត​ដែល​ត្រឹមត្រូវ​សំរាប់​ប្រភេទ​ស្បែក​និង​តម្រូវការ​របស់​អ្នក​។​

​ដំបូង​អ្នក​ត្រូវ​ជ្រើសរើស​រវាង​ឡេ​ការពារ​កម្តៅថ្ងៃ​គីមី និង​ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន​សារធាតុ​រ៉ែ (​មាន​SPFs ដែល​ផ្សំ​ដោយសារ​ធាតុ​ពីរ​យ៉ាង​សម្រាប់​ការពារ​បាន​ខ្ពស់​ផងដែរ​)​។ ត្រូវ​ប្រាកដថា​ឡេ​ការពារ​កម្តៅថ្ងៃ​ត្រូវបាន​គេ​ដាក់​ស្លាក​សម្គាល់ ដែល​មានន័យថា​វា​ការពារ​ទាំង​កាំរស្មី​យូ​អេស​អេ​ និង​កាំរស្មី​យូ​វី​ដែលមាន​កម្រិត​ចាប់ពី​៣០​ឡើងទៅ​ ដែល​អាច​ការពារ​ស្បែក​បានល្អ​បំផុត នេះបើតាម​ការបញ្ជា​ក់រប​ស់​មន្ទីរពិសោធន៍​ផ្នែក​សម្ផស្ស​មួយ​(The Good Housekeeping Institute Beauty Lab)​។ ខាងក្រោម​នេះ​ជា​ប្រភេទ​ឡេ​ការពារ​កំដៅថ្ងៃ​ពីរ​ប្រភេទ​ដែល​អ្នក​គួរ​ពិចារណា​មុនពេល​ជ្រើសរើស​ទិញ​ផលិតផល​ណាមួយយក​មក​ប្រើ​៖

១.ឡេ​ការពារ​កម្តៅថ្ងៃ​ប្រភេទ​គីមី​(Chemical sunscreens)​មាន​គ្រឿងផ្សំ​សកម្ម​ដូចជា avobenzone និង homosalate ដែល​អាច​បំផ្លាញ​ពន្លឺ​កាំរស្មី​យូ​វី​បាន​។​

២.ឡេ​ការពារ​កម្តៅថ្ងៃ​ប្រភេទ​រ៉ែ (Mineral sunscreens)​ប្រើ​គ្រឿងផ្សំ​រ៉ែ​ដូចជា៖ ​ស័ង្កសី​អុកស៊ីត​ និង​ទី​តាន​ឌីអុកស៊ីត​ដើម្បី​ប្រឆាំង និង​ផ្លាត​ពន្លឺ​កាំរស្មី​យូ​វី​ចេញពី​ស្បែក​។​

​លោកស្រី​វេជ្ជបណ្ឌិត Rita Linkner គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​នៅ​ទីក្រុង​ញូវយ៉ក​មានប្រសាសន៍ថា​៖ ប្រសិនបើ​អ្នកមាន​ស្បែក​ស្ងួត សូម​ជ្រើសរើស​ឡេ​ការពារ​កម្តៅថ្ងៃ​ណា​ដែលជា​ប្រភេទក្រែ​ម ដែល​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម​។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀតថា​៖​ សម្រាប់​ស្បែក​ដែលមាន​ជាតិ​ខ្លាញ់​សូម​ជ្រើស​រើសយក​រូបមន្ត​ដែលមាន​ស្លា​កថា​មិនមែនជា​សារធាតុ​គីមី មានន័យថា​វា​នឹងមិន​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស​ឡើយ​។ ប្រសិនបើ​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម (sensitive skin) សូម​ជ្រើសរើស​ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន​សារធាតុ​រ៉ែ​ស័ង្កសី​អុកស៊ីត ឬ​ឌីអុកស៊ីត​ដែល​មិន​ងាយ​នឹងធ្វើ​ឲ្យ​ស្បែ​ករោល ឬ​រលាក​។​

 

អត្ថបទ​ស្រាវជ្រាវ និង​ប្រែ​សម្រួល​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ goodkeeping.com “best sunsreen for face reviews”.2020

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam