21. ខែ​មិថុនា 2021

អត្ថប្រ​យោ​ជន៍​ទាំង​១៥យ៉ាង​ក្នុង​ការ​ទទួល​ទាន​ទឹក​បាន​គ្រប់​គ្រាន់ | Health.D Cam

ខែ​កញ្ញា 13, 20202min1430
Benifit-of-drinking-water

ទឹក​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​។ រាងកាយ​មនុស្ស​ត្រូវបាន​ទ្រទ្រង់​ដោយសារ​ជាតិទឹក​រហូតដល់​ទៅ៦៥%​ សម្រាប់​ឲ្យ​រាងកាយ​ដំណើរការបាន​ប្រកបដោយ​តុល្យភាព​។

តើ​មនុស្ស​ម្នាក់ៗ​គួរ​បរិភោគ​ទឹក​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​?

​បរិមាណ​នៃ​ការបរិភោគ​ទឹក​គឺ​ប្រែប្រួល​ទៅតាម​មាឌ​របស់​បុគ្គល​ម្នាក់ៗ អាកាសធាតុ​នៃ​តំបន់ដែល​គេ​រស់នៅ ឬ​ទៅតាម​ប្រភេទ​ការងារ​។ យោងតាម​ការសិក្សា​រប​ស់​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្ររបស់​សហរដ្ឋអាមេរិក​បាន​បង្ហាញថា បុគ្គល​ម្នាក់ៗ​ត្រូវការ​បរិមាណ​ទឹក​ជា​មធ្យម ១៥ កែវ (​ប្រហែល ៣.៥ លីត្រ​) ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១១ កែវ​(​ប្រហែល​២.៥​លីត្រ​) សម្រាប់​ស្ត្រី​។ បើ​គិត​ទៅតាម​ទម្ងន់​វិញ​ ការទទួល​ទាន​ទឹក​ល្អ​សម្រាប់មនុស្សពេញវ័យ​ដែលមាន​ទម្ងន់​ចន្លោះពី ៥០-៩០ គីឡូក្រាម​គប្បី​ទទួលទាន​ទឹក​ពី ២.៥ ទៅ ៣លីត្រក្នុង​មួយថ្ងៃ​។ ការទទួល​ទាន​ទឹកគឺ​ល្អ​សម្រាប់មនុស្សពេញវ័យ​ដែលមាន​ទម្ងន់​ក្រោម ៥០ គីឡូក្រាម គប្បី​ទទួលទាន​ទឹក​ពី ១.៥ លីត្រ ទៅ ២​លីត្រក្នុង​មួយថ្ងៃ​។ សំរាប់​ក្មេង ​គប្បី​ទទួលទាន​ទឹក​ចន្លោះ​កន្លះ​លីត្រទៅមួយ​លីត្រ​ក្នុង​មួយថ្ងៃ​។ ក្នុងករណី​ក្មេង​ដែលមាន​មាឌធំ​អាច​ទទួលទាន​ទឹក​ចន្លោះ ២ ទៅ ២.៥ លីត្រ​។

តើ​ការបរិភោគ​ទឹក​អោយបាន​គ្រប់គ្រាន់ និង​ទៀងទាត់​អាច​ផ្តល់​ផលប្រយោជន៍​យ៉ាងណាខ្លះ​សម្រាប់សុខភាព​យើង​?

​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់​៖

១. ទឹកដើរតួ​ជា​ទឹករំអិល​របស់​សន្លាក់​ និង​ធ្វើអោយ​សន្លាក់​ដំណើរការ​បានល្អ​

២. ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ការបង្កើត​ទឹកមាត់​ និង​ទឹករំអិល​ដែលមាន​តួនាទី​សំខាន់​ក្នុង​ការជួយរំលាយ​អាហារ និង​រក្សា​សំណើម​ដល់​មាត់ ច្រមុះ ភ្នែក​ ព្រមទាំងការពារ​ការប៉ះទង្គិច​មួយចំនួន​ និងរួមចំនែក​សំអាត​មាត់​ធ្មេញ ​និង​ការពារ​ជម្ងឺពុក​ធ្មេញជាដើម

៣. ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បែក​ចែក​អុក​ស៊ី​សែន (O2) ទៅកាន់​សារពាង្គកាយ​

៤. ជួយបង្កើនសំណើម ​និងធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ និង​ស្រស់ស្អាត

៥. ជា​ទ្រនាប់​ការពារ​ដ៏​សំខាន់​របស់​ខួរក្បាល ខួរឆ្អឹងខ្នង និង​ការប៉ះទង្គិច​ទៅលើ​ជាលិកា​នានា

៦. សម្របសម្រួល​សីតុណ្ហភាព​រាងកាយ (​មិនអោយ​ក្តៅ​ពេក​ មិនអោយ​ត្រជាក់​ពេក​)

៧.ដើរតួ​យ៉ាងសំខាន់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារដែល​ជំរុញអោយមាន​ការរំលាយ​អាហារ​បានល្អ ការពារ​ការ​ទល់លាមក មិនអោយ​អា​សុីត​ក្រពះ​កើនឡើង​ហួសពេក ព្រោះ​ការ​កើន​អា​សុី​ត​ក្រពះ ជំរុញអោយមាន​ក្រហាយ​ចុក​ចុងដង្ហើម ឈឺក្រពះ ឬ​ដំបៅ​ក្រពះ

៨.ចូលរួម​សម្អាត​កាកសំណល់​របស់​រាងកាយ​ប្រចាំថ្ងៃ​របស់​មនុស្ស​តាមរយៈ​ដំណើរការ​ប​ញ្ជេ​ញ​ញើស  ប​ញ្ជេ​ញ​ទឹកនោម និង​លាមក​

៩. រក្សា​តុល្យភាព​លំនឹង​របស់​សំពាធ​ឈាម

១០. ដើរតួ​យ៉ាងសំខាន់​ក្នុង​ផ្លូវដង្ហើម ជួយ​អោយ​ដំណក​ដង្ហើម​មាន​សំណើម​ល្អ

១១. ចូលរួម​ក្នុង​ដំណើរការ​បង្កើត​សារធាតុ​រ៉ែ និង​សារធាតុ​ចិ​ញឹម​ផ្សេងៗ របស់​រា​ង្គ​កាយ​មនុស្ស​

១២. ការពារ​ការ​ខូច​តម្រងនោម ​និង​ធ្វើអោយ​តម្រងនោម​ដើរ​បានល្អ

១៣. បង្កើន និង​ធ្វើអោយ​ដំណើរការ​របស់​រា​ង្គ​កាយ​ធ្វើការ​បានល្អ​ក្នុង​ធ្វើ​លំ​ហាត់ប្រាណ​នានា

១៤. ជួយ​ក្នុងការ​សម្រក​ទម្ងន់​

១៥. ជួយ​កាត់បន្ថយ​ការទទួល​ទាន​ស្រា​ ឬ​គ្រឿង​ស្រវឹង​លើស​កម្រិត (​សារធាតុ​ចូលរួមបន្សាបជាតិអាល់​កុល​)

 

អត្ថបទ​ដោយ​៖ វេជ្ជបណ្ឌិត ប៊ិន កក្កដា​ និងវេជ្ជបណ្ឌិត អោម ណា​វុ​ធ

ប្រភពឯកសារពិគ្រោះ Dietary reference intake: Electrolytes and water. The National Academies of Science, Engineering, and Medicine. 

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam