24. ខែ​មិថុនា 2021

កត្តា​អ្វីខ្លះ​ធ្វើឱ្យ​មុខ​កើតមុន​? | Health.D Cam

ខែ​តុលា 27, 20201min480
9

​មូលហេតុ​នៃ​ការកើត​មុន​មិន​ត្រូវបាន​គេ​យល់ច្បាស់​នោះទេ​។ ទោះបីជា​ស្ត្រេ​ស​អាចធ្វើឱ្យ​កើតមុន​ក៏ដោយ វា​មិន​ត្រូវបាន​គេ​ចាត់ទុកថា ជា​មូលហេតុ​នៃ​ការ​កើតមុន​ទេ ។​

អរ​ម៉ូ​ន​
​ជាទូទៅ ការកើត​មុន តែង​កើតមានឡើង​នៅក្នុង​វ័យ​ជំទង់ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការកើនឡើង​នៃ​ការផលិត​អរ​ម៉ូ​ន​។ ក្នុងអំឡុងពេល​ពេញវ័យ ទាំង​ក្មេងប្រុស និង​ក្មេងស្រី បង្កើត​អរ​ម៉ូ​ន​អង់​ដ្រូ​សែន​ខ្ពស់ ដែលជា​អរ​ម៉ូ​ន​ភេទ​របស់​បុរស រួមបញ្ចូល​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ តេ​ស្តូ​ស្តេ​រ៉ូ​ន​ផ្តល់​សញ្ញា​ដល់​រាងកាយ ធ្វើឱ្យ​ខ្លាញ់​កាន់តែច្រើន​នៅក្នុង​ក្រពេញ​ខ្លាញ់​។​

​បាក់តេរី​
​ការបញ្ចេញ​ខ្លាញ់​ច្រើនពេក​ធ្វើឱ្យ​ស្ទះ​ដល់រ​ន្ឋ​ញើស ជាពិសេស​មាននៅ​បរិវេណ​មុខ ក ទ្រូង​និង​ខ្នង ។ បាក់តេរី​លូតលាស់​នៅក្នុងរ​ន្ឋ​រោម​ដែល​ស្ទះ​ទាំងនេះ ។ នេះ​ធ្វើឱ្យ​មុន​ក្បាល​ខ្មៅ ឬ​ក្បាល​ស កើត​នៅលើ​ផ្ទៃ​ស្បែក​។​

​ការប្រើ​មធ្យោបាយ​ពន្យារកំណើត​
​អាស្រ័យ​លើ​ប្រភេទ​នៃ​ថ្នាំ​គ្រាប់​ពន្យារកំណើត ក៏​អាច​បណ្តាលឱ្យ​កើតមុន​ចំពោះ​ស្ត្រី​មួយចំនួន ។ ឧបករណ៍​ពន្យារកំណើត​ដែលជា​ប្រភេទ​ថ្នាំ​ចាក់ មួយចំនួន និង​ឧបករណ៍​ពន្យារកំណើត​ដែល​ដាក់​ក្នុង​ស្បូន​ក៏​អាច​បណ្តាលឱ្យ​កើតមុន​ដែរ ។​

​អ្នក​ដែល​បាន​រួច​ផុតពី​វ័យ​ជំទង់​ដែល​មិនមាន​មុន អាច​នឹង​កើតមុន​នៅពេល​ពេញវ័យ ឬ​វ័យ​ចំណាស់ ។ ទោះបីជា​ការកើនឡើង​នូវ​កម្រិត​អរ​ម៉ូ​ន androgen ក្នុងពេល​ពេញវ័យ​ក៏ដោយ គ្រូពេទ្យ​មួយចំនួន​ជឿថា ការឡើង​មុន​មិនសូវមាន​ទាក់ទង​នឹង​កម្រិត​អរ​ម៉ូ​ន androgen​ទេ ។ ប៉ុន្តែ វា​ហាក់ដូចជា​ទាក់ទង​នឹង​ការកើនឡើង​នៃ​ការផលិត​ខ្លាញ់ ឬ​បាក់តេរី​ដែល​បណ្តាលឱ្យ​កើតមុន ។​

អត្ថបទ​ម្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam