21. ខែ​មិថុនា 2021

កត្តា​សំខាន់ៗ​ត្រូវ​ស្វែងយល់​មុនពេល​ធ្វើការ​រំលូត​ | Health.D Cam

ខែ​វិច្ឆិកា 9, 20201min740
Abortion

​​តើស្រ្តីដែលធ្វើការរំលូតមានផសប៉ះពាល់អ្វីខ្លះដល់សុខភាព? ហើយគួរធ្វើដូម្តេចដើម្បីទទួលបានការរំលូតដែលមានសុវត្តិភាព? ទាំងនេះជាសំណួរដែលស្រ្តីជាច្រើនតែងតែសួរមុនពេលសម្រេចចិត្តធ្វើការរំលូត។ ចំនុចសំខាន់ៗមួយចំនួនខាងក្រោមនេះនឹងជួយអ្នកឲ្យស្វែងយល់ពីការរំលូតបានកាន់តែប្រសើរជាងមុន។

អ្វីទៅជាការរំលូត?

ការ​រំលូត​គឺជា​នីតិវិធី​វេជ្ជសាស្ត្រ​ដើម្បី​បញ្ចប់​ការ​មាន​ផ្ទៃពោះ​។ នៅក្នុង​នីតិវិធី​រំលូត គភ៌​ត្រូវបាន​យក​ចេញពី​ស្បូន​របស់​ម្តាយ​។​

​វិធី​នៃ​ការ​រំលូត​

​វិធី​នៃ​ការ​រំលូត​មាន​ពីរ​ប្រភេទ​គឺ​៖
​ការប្រើ​ថ្នាំ​៖ ថ្នាំ​អាច​ត្រូវបាន​គេ​ប្រើ​ដែល​រារាំង​អ័រម៉ូន​មួយចំនួន​ដែល​ចាំបាច់​សម្រាប់​ការ​មាន​ផ្ទៃពោះ​។ វា​ជម្រុញ​ឱ្យ​ស្បូន​មិនអាច​ទ្រទ្រង់​គភ៌​ដោយ​ខ្លួនឯង​។​
​ការវះកាត់​៖ បច្ចេកទេស​វះកាត់​ផ្សេងៗ​គ្នា​អាច​ត្រូវបាន​ប្រើ​ដើម្បី​យក​គភ៌​ចេញពី​ស្បូន​។​
​ប្រភេទ​នៃ​វិធី​នេះ គ្រូពេទ្យ​ណែនាំ​នឹង​ពឹង​ផ្អែកលើ​កត្តា​មួយចំនួន​រួមទាំង​ចំនួន​ដង​នៃ​ការ​ផ្ទៃពោះ​។​
​ស្ត្រី​គួរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិគ្រោះ​យោបល់​ពី​ជម្រើស​ណាមួយ​ដែល​សមស្រប​សម្រាប់​ស្ថានភាព​ផ្ទៃពោះ និង​ជម្រើស​របស់ខ្លួន​។​

​តើ​ការ​រំលូត​មានការ​ឈឺចាប់​ទេ​?
​ស្ត្រី​ជាច្រើន​មានការ​ឈឺចាប់​ខ្លះ​អំឡុងពេល​ធ្វើការ​រំលូត​។ ស្ត្រី​ដែល​ទទួល​ការ​រំលូត​តាម​វេជ្ជសាស្ត្រ​អាចមាន​ការ​រមួល​ពោះ​ដែលមាន​អារម្មណ៍​ដូចជា​ឈឺពោះ​ខ្លាំង​ពេល​មាន​រដូវ​។ ស្ត្រី​ខ្លះ​ក៏មាន​អាកា​រៈ​ចង្អោរ និង​រាគ​ផងដែរ​។ ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​រួមទាំង​ថ្នាំ​លេ​លី​ណុល (​អា​សេ​តា​មី​ណូ​ហ្វេ​ន​) និង​អរ​លីន ឬ​ម៉ូ​រី​ន (ibuprofen) អាចជួយ​ក្នុងការ​រមួលក្រពើ​។ ការ​រំលូត​ដោយ​ការវះកាត់ ក៏​អាចមាន​អារម្មណ៍​ដូចជា​ឈឺពោះ​ខ្លាំង​ពេល​មាន​រដូវ​ផងដែរ​។​

​ក្នុងអំឡុងពេល​នៃ​ការ​រំលូត​ដោយ​ការវះកាត់ គ្រូពេទ្យ​អាច​ចាក់​ថ្នាំស្ពឹក​ឲ្យ​អ្នក​ដែល​គេ​ហៅថា​ការចាក់​ថ្នាំ​សណ្តំ​ដើម្បី​ឲ្យ​មាត់ស្បូន​ស្ពឹក (​តំបន់​ជុំវិញ​ស្បូន​) ។​
​សូម​ទូរស័ព្ទ​ទៅ​វេជ្ជបណ្ឌិត​ប្រសិនបើ​អ្នកមាន​ផល​រំខាន​ដូចខាងក្រោម​បន្ទាប់ពី​ការ​រំលូត​៖
•​ ​ក្តៅខ្លួន​លើសពី​៤​ម៉ោង​
•​ ​ការហូរ​ឈាម​តាម​ទ្វារមាស​ខ្លាំង (​ហូរឈាម​ដោយ​សំឡី​អនាម័យ​ច្រើនជាង​ពីរ​ក្នុង​មួយ​ម៉ោង​)
•​ ​ឈឺពោះ ឬ​ខ្នង​ធ្ងន់ធ្ងរ​
•​ ​ទឹករំអិល​ទ្វារមាស​មាន​ក្លិន​មិនល្អ​
​ការ​រួមភេទ​បន្ទាប់ពី​ការ​រំលូត​
​វា​ត្រូវការ​ពេល​ពីរ បី​សប្តាហ៍​សម្រាប់​ជាលិកា​ស្បូន និង​មាត់ស្បូន​ជាសះស្បើយ​បន្ទាប់ពី​ការ​រំលូត​។ នៅពេល​កំពុង​ព្យាបាល ជាលិកា​ទាំងនោះ​អាច​ងាយ​នឹង​ឆ្លង​មេរោគ​។ ចំពោះ​ហេតុផល​នេះ គ្រូពេទ្យ​ជាធម្មតា​ណែ​នាំឱ្យ​រង់ចាំ​យ៉ាងហោចណាស់ ២ ទៅ ៣ សប្តាហ៍​មុននឹង​រួមភេទ​តាម​ទ្វារមាស​ម្តងទៀត​។​

​ការ​មាន​ផ្ទៃពោះ​បន្ទាប់ពី​ការ​រំលូត​
​ការ​រំលូត​មិន​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​អ្នក​ក្នុងការ​មាន​ផ្ទៃពោះ​ម្តងទៀត​ទេ​។​
​អ្នកស្រាវជ្រាវ​មិន​ប្រាកដថា​តើ​ការ​រំលូត​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​ចំពោះ​ការ​មាន​ផ្ទៃពោះ​នាពេល​អនាគត​ទេ​។ ការសិក្សា​មួយចំនួន​បាន​លើកឡើងថា ការ​រំលូត​អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ក្នុងការ​មាន​ផ្ទៃពោះ​ជា​បន្តបន្ទាប់​។ ការសិក្សា​ផ្សេងទៀត​មិនបាន​រកឃើញថា​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​សម្រាលកូន​មុន​អាយុ​នោះទេ​។ ដូច្នេះ មិនមាន​ការសិក្សា​ច្បាស់លាស់​ណាមួយ​ដែល​បញ្ជាក់ថា​ការ​រំលូត​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការ​មាន​ផ្ទៃពោះ​ពេល​ក្រោយ​នោះទេ​។ ប៉ុន្តែ ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ក្នុង​ការប្រើ​មធ្យោបាយ​ពន្យារកំណើត​ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន ជាជាង​ធ្វើការ​រំលូត​។​

​ការ​រំលូត និង​សុខភាព​ផ្លូវចិត្ត​
​ការសិក្សា​បាន​រកឃើញថា​៖ ចំពោះ​ស្ត្រី​ភាគច្រើន ការ​រំលូត​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត​រយៈពេល​វែង​ទេ​។ ប៉ុន្តែ​មាន​កត្តា​ជាក់ស្តែង​មួយចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​ចំពោះ​ស្ត្រី​ក្នុងការ​ជួបនឹង​បញ្ហា​ផ្លូវចិត្ត​បន្ទាប់ពី​ការ​រំលូត​។​
​កត្តា​ទាំងនេះ​រួមមាន​៖
•​ ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​មុនពេល​រំលូត​
•​ ​ខ្វះ​ការគាំទ្រ​ផ្នែក​សង្គម​គ្រប់គ្រាន់​ពី​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​
•​ ​ជា​ជនរងគ្រោះ​នៃ​អំពើហិង្សា ការរំលោភបំពាន ឬ​ការរំលោភ​សេពសន្ថវៈ​
•​ ​មាន​អាកប្បកិរិយា​អវិជ្ជមាន​ចំពោះ​ការ​រំលូត​
•​ ​បញ្ចប់​ការ​មាន​ផ្ទៃពោះ​ដោយសារ​ការលូតលាស់​មិនធម្មតា​របស់​ទារក​

​ជារួម ការ​រំលូត​គឺជា​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​សម្រេចចិត្ត​ទៅលើ​រាងកាយ និង​សុខភាព​របស់​ពួកគេ ដោយ​មិនគួរ​ត្រូវបាន​រារាំង បង្ខំ និង​ដាក់​សំពាធ​ពី​នរណាម្នាក់​ឡើយ​។ អ្វីដែល​គ្រួសារ និង​សង្គម​អាចធ្វើ​បាន​គឺ​ផ្តល់​ការគាំទ្រ​ទាំង​ការថែទាំ​រាងកាយ និង​ស្មារតី​ដើម្បី​ឲ្យ​ស្ត្រី​ទទួល​បានការ​រំលូត​ដែល​ល្អប្រសើរ និង​ប្រកបដោយ​សុ​វត្តិភាព​។​

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam