24. ខែ​មិថុនា 2021

កត្តា​គួរ​យល់ដឹង​ពេល​កូន​ក្តៅខ្លួន​ | Health.D Cam

ខែ​តុលា 28, 20201min770
baby-in-fever

​គ្រុនក្តៅ ចំពោះ​ទារកអាចជា​សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​ទាំងអស់ដែល​ធ្វើឱ្យ​ឪពុកម្តាយ​មានការ​បារម្ភ និង​ភិតភ័យ ជាពិសេស​នៅពេល​គ្រុនក្តៅ​ខ្លាំង​ចំពោះ​ទារក​ដែលមាន​អាយុ​ទើបតែ​ពីរ​បី​សប្តាហ៍ ។​

​តើ​អ្វី​បណ្តាលឱ្យ​ទារក​ក្តៅខ្លួន​?
​គ្រុនក្តៅ​មិនមែនជា​ជំងឺ​ទេ។ វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រោគសញ្ញា​មួយ។ គ្រុនក្តៅ ជាធម្មតា​មានន័យថា​រាងកាយ​កំពុង​ប្រយុទ្ធ​នឹង​ជំងឺហើយ​ប្រព័ន្ធ​ភាពស៊ាំ​កំពុងដំណើរការ។ ប្រសិនបើ​កូន​របស់​អ្នកមាន​អាការ​គ្រុនក្តៅ ​មានន័យថាគាត់​ប្រហែលជា​បាន​ឆ្លង​ជំងឺ​ផ្តាសាយ ឬ​ជំងឺឆ្លង​ផ្សេងទៀត ។

​មូលហេតុ​ផ្សេងទៀត​នៃ​គ្រុនក្តៅ​ចំពោះ​ទារក​រួមមាន ៖
• ប្រតិកម្ម​ចំពោះ​ការចាក់​ថ្នាំ​បង្ការ​
• កម្ដៅ​ខ្លាំង​ពី​ការ​ស្លៀកពាក់​ហប់​ពេក ឬ​ចំណាយពេល​ច្រើនពេកនៅក្រៅ​ផ្ទះ​ពេល​ថ្ងៃ​កំពុង​ក្តៅ​

តើ​កូន​ក្តៅខ្លួន​អាចមាន​សញ្ញា​អ្វីខ្លះ​?
•​ ​គេង​មិន​លក់​
•​ ​បរិភោគ​មិនបាន​
•​ ​កង្វះ​ចំណាប់អារម្មណ៍​ក្នុង​ការលេង​
•​ ​មិនសូវ​សកម្ម និង​ល្ហិតល្ហៃ​
•​ ​ប្រកាច់

តើ​សី​តុ​ណ្ហា​ភាព​ប៉ុន្មាន​ដែល​បញ្ជាក់ថា​កូន​ក្តៅខ្លួន​?
​សីតុណ្ហភាព​ធម្មតា​រប​ស់​ទារក​អាចមាន​ពី​៣៦ ទៅ ៣៨​អង្សា​សេ។ វេជ្ជបណ្ឌិត​ភាគច្រើន​ចាត់ទុក​សីតុណ្ហភាព​៣៨​អង្សា​សេ ឬ​ខ្ពស់ជាង​នេះ​ថា​ជាការ​គ្រុនក្តៅ ។​

​តើ​ពេលណា​គួរ​យក​កូន​ទៅ​មន្ទីរពេទ្យ​?
​យោងទៅតាម American Academy of Pediatrics (AAP) អ្នក​គួរ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​កូន​របស់​អ្នក៖
•​មាន​អាយុ​តិចជាង​៣​ខែ និង​មាន​អាការ​គ្រុនក្តៅ។ ទារក​ដែលមាន​អាយុ​តិចជាង​២​ខែ ហើយ​មាន​អាការរនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​បន្ទាន់។ ដូច្នេះ​គួរ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់
•​មាន​អាការ​ល្ហិតល្ហៃ ឬ​មិន​អើពើ​
•​មាន​បញ្ហា​ដកដង្ហើម ឬ​ញាំ
•​កញ្ជ្រោល ឬ​ពិបាក​ក្នុងការ​នៅ​ស្ងៀម​
•​មាន​កន្ទួល​លើ​ស្បែក​
•​បង្ហាញ​សញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក ដូចជា​កន្ទប​សើម​តិច មាត់​ស្ងួត គ្មាន​ទឹកភ្នែក​ពេល​យំ ឬ​មាន​ចំណុច​ទន់ៗនៅលើ​ក្បាល​
•​មានការ​ប្រកាច់​

​វា​ពិបាក​សម្រាប់​គ្រូពេទ្យ​ក្នុងការ​ប្រាប់ថា តើ​ទារក​ទើបនឹង​កើតមាន​វីរុស​ធម្មតា (​ដូចជា​ជំងឺ​ផ្តាសាយ​) ឬ​ការឆ្លង​ធ្ងន់ធ្ងរ​ជាង​នេះ (​ដូចជា​ជំងឺ​ប៉េ​ស ជំងឺ​រលាក​សួត ឬ​រលាក​ស្រោមខួរ​) ។ ហេតុដូច្នេះ បានជា​ពេលខ្លះ គ្រូពេទ្យ​នឹង​បញ្ជា​ឱ្យធ្វើ​តេស្ត​ពិសេស (​ដូចជា​តេស្ត​ឈាម ឬ​ទឹកនោម កាំរស្មីអ៊ិច​ដើមទ្រូង ឬ​បំពង់ខ្យល់ ឆ្អឹងខ្នង​) ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ក្តៅខ្លួន​របស់​ទារក។

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ WEB MED

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam